ភេរវករ៥នាក់ស្លាប់ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មនៅភាគពាយព្យប៉ាគីស្ថាន

0

ប្រទេសអ៊ីរ៉ាក់៖ នាយកដ្ឋានប្រឆាំងភេរវកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា​ភេរវករ៥នាក់ និងអ្នកដំណើរម្នាក់ត្រូវបានសម្លាប់ រីឯប៉ូលិស៨នាក់ផ្សេងទៀតរងរបួសក្នុងប្រតិបត្តិការរួមគ្នាដែលធ្វើឡើងដោយប៉ូលិស និងនាយកដ្ឋានប្រឆាំងភេរវកម្មនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

សេចក្តីថ្លែងការណ៍មានខ្លឹមសារថា ប្រតិបត្តិការដែលផ្អែកលើរបាយការណ៍ស៊ើបអង្កេតត្រូវបានធ្វើឡើងនៅក្នុងស្រុកអាប់ផើ ឌៀរ កាលពីថ្ងៃអាទិត្យ ហើយការបាញ់គ្នាយ៉ាងខ្លាំងនៅតែបន្តរហូតដល់ព្រឹកព្រលឹមថ្ងៃចន្ទ។ ប៉ូលិសដែលរងរបួសត្រូវបានបញ្ចូនទៅមន្ទីពេទ្យក្បែរនោះ ហើយស្ថានភាពរបស់ពួកគេគឺមានសភាពធូរស្រាល។

ប៉ូលិសបាននិយាយថា ភេរវករដែលស្លាប់ទាំងនោះមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារលើប៉ូលិស ដែលបានសម្លាប់ប៉ូលិស៣នាក់ និងបង្ករបួសស្នាមដល់មនុស្ស៦នាក់ផ្សេងទៀត។

អាជ្ញាធរបានរកឃើញសាកសពពួកសកម្មប្រយុទ្ធចំនួន៤សព ក្នុងពេលដែលប្រតិបត្តិការបោសសម្អាតនៅតែបន្តនៅក្នុងតំបន់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here