ប្រទេសប៉ាគីស្ថាន៖ យោងតាមតាមព័ត៌មានផ្លូវការបានឲ្យដឹងថា ប៉ូលិសម្នាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់២នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារភេរវកម្មនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃសៅរ៍។
នាយប៉ូលិសតំបន់កូហាត លោក អាបាស់ ម៉ាជីដ ម៉ាវ៉ាត បាននិយាយថា ភេរវករមួយក្រុមបានវាយប្រហារលើបុស្ត៍ត្រួតពិនិត្យនៅក្នុងតំបន់ឡាជី ស្រុកកូហាត។
តាមព័ត៌មានផ្លូវការបានឲ្យដឹងទៀតថា កងកម្លាំងសន្តិសុខបានវាយបកវិញយ៉ាងជោគជ័យដោយបានសម្លាប់ពួកភេរវករ៣នាក់នៅនឹងកន្លែង ហើយប្រតិបត្តិការរុករកកំពុងដំណើរការនៅក្នុងតំបន់នេះដើម្បីចាប់ខ្លួនអ្នកសមគំនិតជាមួយភេរវករដែលស្លាប់ទាំងនោះ។
មន្ត្រីប៉ូលិសដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យក្បែរនោះ ដែលស្ថានភាពរបស់ប៉ូលិសម្នាក់ត្រូវបានគេនិយាយថាធ្ងន់ធ្ងរ។
ពុំទាន់មានក្រុមឬបុគ្គលណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕









