ទាហាននីហ្សេរីយ៉ាសម្លាប់ភេរវករសង្ស័យ១២នាក់ក្នុងការវាយឆ្មក់រយៈពេល២ថ្ងៃ

0

នីហ្សេរីយ៉ា៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់ភេរវករចំនួន១២នាក់ត្រូវបានសម្លាប់កាលពីថ្ងៃចុងសប្តាហ៍ដោយកងទ័ពនីហ្សេរីយ៉ា នៅក្នុងការវាយឆ្មក់ដែលកំណត់គោលដៅលើទីតាំងលាក់ខ្លួននៅក្នុងរដ្ឋប័រណូ និងយូបេ ភាគឦសានប្រទេស។

ទីភ្នាក់ងារព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសនីហ្សេរីយ៉ា (NAN) បានរាយការណ៍ ដោយដកស្រង់ចេញពីប្រភពផ្លូវការនៅទីស្នាក់ការកណ្តាលកងទ័ពថា ការវាយប្រហាររបស់យោធាត្រូវចំតំបន់ដែលគេបានកំណត់របស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម គឺក្រុមភេរវករថ្នាក់ខេត្តរបស់អាហ្វ្រិកខាងលិចក្នុងរដ្ឋប័រណូ និងរដ្ឋយូបេ នៅក្នុងចន្លោះថ្ងៃសុក្រ និងថ្ងៃសៅរ៍។

NAN បានរាយការណ៍ថា ប្រតិបត្តិការទាំងនេះធ្វើឡើងតាមការស៊ើបអង្កេត ការឃ្លាំមើល និងការឈ្លបយកការណ៍របស់កងទ័ពអាកាសនីហ្សេរីយ៉ា ចំណែកឯកងទ័ពជើងគោកបានវាយលុកទៅលើភេរវករសង្ស័យក្នុងទីតាំងរបស់ពួកគេ បង្កឲ្យមានការប្រយុទ្ធគ្នាក្នុង “សមរភូមិប្រដាប់អាវុធធុនធ្ងន់”

ប្រភពបានបន្ថែមថា “ប្រតិបត្តិការនេះបានឆ្លុះបញ្ចាំងពីភាពស្វាហាប់សារជាថ្មីក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មដែលកំពុងបន្ត។” ប្រភពបានបន្ថែមថា អាវុធ និងគ្រាប់រំសេវ ត្រូវបានរឹបអូសពីភេរវករសង្ស័យផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here