ប្រទេសតួកគី៖ អាជ្ញាធរក្នុងស្រុកបានរាយការណ៍ថា មន្ត្រីប៉ូលិសតួកគី២នាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់៣នាក់ផ្សេងទៀតក្នុងនោះមានជនស៊ីវិលម្នាក់បានរងរបួសកាលពីថ្ងៃចន្ទក្នុងការវាយប្រហារលើស្ថានីយ៍ប៉ូលិសនៅទីក្រុងកំពង់ផែអ៊ីហ្សមៀរ ភាគខាងលិចប្រទេសតួកគី។
អភិបាលក្រុងអ៊ីហ្សមៀរ លោក សេមីល ទូហ្គេ បានសរសេរសារនៅលើបណ្តាញសង្គមអ៊ីក្សថា “ការវាយប្រហារប្រកបដោយគ្រោះថ្នាក់នេះ“ បានកើតឡើងនៅស្ថានីយ៍ប៉ូលិសសាលីហ អ៊ីស្សហ្គ័រ៉េន ក្នុងសង្កាត់បាលកូវ៉ា។
លោក អាលី យ៉េលដាន រដ្ឋអាជ្ញាសាធារណៈអ៊ីហ្សមៀរបាននិយាយនៅក្នុងការផ្សាយផ្ទាល់ពីកន្លែងកើតហេតុថា អ្នកវាយប្រហារដែលគេរាយការណ៍ថាមានអាយុ១៦ឆ្នាំត្រូវបានចាប់ខ្លួន។
យោងតាមទូរទស្សន៍អ៊ិនធីវីរបស់តួកគីបានឲ្យដឹងថា ការវាយប្រហារនេះធ្វើឡើងដោយក្មាន់កាំភ្លើងពាក់របាំងមុខកាន់កាំភ្លើង pump-action ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីត្រូវរបួស។ វិធានការណ៍សន្តិសុខយ៉ាងតឹងរឹងត្រូវបានអនុវត្តនៅក្នុងតំបន់៕









