ទាហានប៉ារ៉ា២នាក់រងរបួសក្នុងការបំផ្ទុះគ្រាប់បែកកែច្នៃ (IED) នៅប្រទេសឥណ្ឌា

0

ប្រទេសឥណ្ឌា៖ ប៉ូលិសបាននិយាយថា ទាហានប៉ារ៉ា២នាក់មកពីកងកម្លាំងនគរបាលបម្រុង

កណ្តាល (CRPF) បានរងរបួសនៅពេលដែលគ្រាប់បែកកែច្នៃ (IED) ដែលគេជឿថាក្រុមណាហ្សាលជាអ្នកបង្កប់ បានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍នៅរដ្ឋឆាតធីសហ្កា ភាគកណ្តាលប្រទេសឥណ្ឌា។

ហេតុការណ៍ផ្ទុះនេះបានកើតឡើងនៅតំបន់ផ្លូវផាលីបាសួរ ស្រុកដានតេវ៉ាដា ចម្ងាយប្រមាណ ៤៥០គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងរ៉ៃពួរ រដ្ឋធានីនៃរដ្ឋឆាតធីសហ្កា។

យោងតាមប៉ូលិសបានឲ្យដឹងថា មន្ត្រីកងទ័ពដែលរងរបួសទាំងពីរនាក់ត្រូវបានបញ្ជូនភ្លាមទៅកាន់មន្ទីរពេទ្យនៅក្នុងស្រុកដានតេវ៉ាដា ហើយពួកគេទាំង២នាក់ត្រូវបានបញ្ចូនបន្តចេញពីទីនោះតាមយន្តហោះទៅទីក្រុងរ៉ៃពួរដើម្បីទទួលបានការព្យាបាលកម្រឹតខ្ពស់។

អាជ្ញាធរប្រញាប់ប្រញាល់ពង្រឹងកងកម្លាំងនៅតំបន់នោះ ហើយបើកប្រតិបត្តិការរុករកដើម្បីតាមរកដានរបស់ក្រុមណាហ្សាលដែលនៅពីក្រោយការវាយប្រហារនេះ។

គួរលឹកផងដែរថា​ កាលពីពេលថ្មីៗនេះ ក្រុមណាហ្សាលធ្វើសកម្មភាពយ៉ាងសកម្មនៅទូទាំងតំបន់ភាគកណ្តាល និងភាគខាងកើតនៃប្រទេសឥណ្ឌា។

ទីក្រុងញ៉ូវដេលីបានដាក់ពង្រាយកងកម្លាំងទាហានប៉ារ៉ាជាច្រើនក្រុមរបស់ខ្លួនដើម្បីបង្រ្កាបក្រុមណាហ្សាលនៅក្នុងតំបន់ការពាររបស់ពួកគេ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here