ប៉ូលិសរឹបអូសអាវុធជាច្រើននៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន

0

អាហ្វហ្កានីស្ថាន៖ ប៉ូលិសបានរឹបអូសអាវុធជាច្រើនក្នុងនោះមានកាំភ្លើង AK-47 ចំនួន៧ដើម នៅខេត្តសារ៉ី ប៉ូល ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប៉ូលិសចេញផ្សាយកាលពីថ្ងៃសុក្រ។

សេចក្តីថ្លែងការណ៍បន្ថែមថា សព្វាវុធមានដូចជាកាំភ្លើង AK-47 ៧ដើម កាំភ្លើង M16 ផលិតនៅអាមេរិកមួយដើម និងកាំភ្លើងខ្លី៤ដើម ត្រូវបានប្រមូលពីបុគ្គលដែលមិនមែននៅក្នុងអង្គភាពសន្តិសុខ នៅទូទាំងខេត្តក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។

ប៉ូលិសមិនអនុញ្ញាតិឱ្យនរណាម្នាក់រក្សាទុក និងកាន់កាប់អាវុធខុសច្បាប់នោះទេ នេះជាការបញ្ចាក់បន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍។

ដោយបានប្តេជ្ញាក្នុងការប្រមូលអាវុធគ្រប់ប្រភេទពីបុគ្គលដែលកាន់កាប់អាវុធខុសច្បាប់ រដ្ឋាភិបាលអាហ្វហ្កានីស្ថានបានប្រមូលយុទ្ធោបករណ៍យោធារាប់សែន ក្នុងនោះមានដូចជាកាំភ្លើងវែង និងរថក្រោះចម្បាំងជាច្រើនក្នុងរយៈពេល៤ឆ្នាំក្រោយពេលសង្គ្រាមក្នុងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here