ភេរវករ៣១នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធានៅភាគពាយ័ព្យប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ យោធាបាននិយាយកាលពីថ្ងៃចន្ទថា ភេរវករសរុបចំនួន៣១នាក់ត្រូវបានសម្លាប់ក្នុងអំឡុងប្រតិបត្តិការចំនួន២លើកដាច់ដោយឡែកពីគ្នានៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការទាំងពីរត្រូវបានធ្វើឡើងនៅក្នុងស្រុកឡាគី ម៉ាវ៉ាត និងស្រុកបាននូ នៅចុងសប្តាហ៍។

ISPR និយាយថា នៅក្នុងស្រុកឡាគី ម៉ាវ៉ាត ភេរវករ១៤នាក់ត្រូវបានសម្លាប់បន្ទាប់ពីការបាញ់ប្រហារគ្នាយ៉ាងខ្លាំងរវាងក្រុមភេរវករ និងកងកម្លាំងសន្តិសុខ។

រីឯការប្រយុទ្ធគ្នាមួយផ្សេងទៀតនៅក្នុងស្រុកបាននូ ភេរវករចំនួន១៧នាក់ផ្សេងទៀតត្រូវបានសម្លាប់ផងដែរ នេះបើតាមសេចក្តីថ្លែងការណ៍។

ISPR បានបន្ថែមឱ្យដឹងទៀតថា ប្រតិបត្តិការទាំងពីរនេះត្រូវបានធ្វើឡើងដោយផ្អែកតាមរបាយការណ៍សម្ងាត់ទាក់ទងនឹងវត្តមានរបស់ពួកភេរវករដែលស្លៀកសម្លៀកបំពាក់ហាមឃាត់ ហើយអាវុធ និងគ្រាប់រំសេវត្រូវបានរឹបអូសក្នុងអំឡុងប្រតិបត្តិការ។

ប្រតិបត្តិការបោសសម្អាតកំពុងដំណើរការនៅក្នុងតំបន់ទាំងពីរនេះដើម្បីលុបបំបាត់ការគំរាមកំហែងដែលនៅសេសសល់ នេះបើតាមខាងយោធាដោយពួកគេបានបញ្ជាក់សារជាថ្មីថា កម្លាំងសន្តិសុខប៉ាគីស្ថាននៅតែប្តេជ្ញាចិត្តក្នុងការលុបបំបាត់អំពើភេរវកម្មចេញពីប្រទេសនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here