ប្រទេសប៉ាគីស្ថាន៖ ភេរវករ១៧នាក់ត្រូវបានសម្លាប់ក្នុងអំឡុងប្រតិបត្តិការរបស់កងកម្លាំងសន្តិសុខនៅខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើតាមយោធានិយាយកាលពីថ្ងៃសៅរ៍។
ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅក្នុងស្រុកឡាគី ម៉ាវ៉ាត ដោយផ្អែកតាមរបាយការណ៍អំពីវត្តមានរបស់ភេរវករ នេះបើតាមអង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍។
អាវុធ និងគ្រាប់រំសេវដ៏ច្រើនក៏ត្រូវបានរឹបអូសពីទីតាំងលាក់ខ្លួនរបស់ពួកភេរវករផងដែរ។
ប្រតិបត្តិការបោសសម្អាតត្រូវបានធ្វើឡើងដើម្បីកម្ចាត់ភេរវករពីតំបន់នោះ។
យោធានិយាយថា កងកម្លាំងសន្តិសុខប៉ាគីស្ថានប្តេជ្ញាលុបបំបាត់ការគំរាមកំហែងដោយអំពើភេរវកម្មគ្រប់ប្រភេទចេញពីប្រទេសនេះ៕









