ប្រទេសឥណ្ឌា៖ កងកម្លាំងសន្តិសុខឥណ្ឌាបានសម្លាប់ក្រុមឧទ្ទាមប្រដាប់អាវុធចំនួន៣នាក់ ដែលអ្នកស្រុកគេឲ្យឈ្មោះថា ណាហ្សាល នៅរដ្ឋធានីឆាតធីសហ្កា នេះបើតាមមន្ត្រីប៉ូលិសក្នុងតំបន់បញ្ជាក់កាលពីថ្ងៃចន្ទ។
ការសម្លាប់នេះបានកើតឡើងក្នុងអំឡុងប្រតិបត្តិការប្រឆាំងនឹងក្រុមណាហ្សាលនៅក្នុងស្រុកកានកេ។ អ្នកស្លាប់ទាំង៣នាក់គឺជាមេដឹកនាំជាន់ខ្ពស់ ហើយក៏ជាអ្នកមានតម្លៃខ្លួនជារង្វាន់សម្រាប់បុគ្គលណាសម្លាប់ពួកគេបាន។
គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការប្រឆាំងនឹងក្រុមណាហ្សាលត្រូវបានធ្វើឡើងរួមគ្នាដោយកងកម្លាំងសន្តិសុខព្រំដែន និងកងកម្លាំងក្នុងស្រុករបស់អង្គភាពប៉ូលិសពិសេស៕









