ប្រទេសប៉ាគីស្ថាន៖ យោធាបាននិយាយកាលពីថ្ងៃពុធថា ភេរវករចំនួន១៣នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការដែលមានមូលដ្ឋានលើការស៊ើបអង្កេតចំនួន២ នៅក្នុងខេត្តប៉ាឡូជីស្ថាន ភាគនិរតីប្រទេសប៉ាគីស្ថាន។
អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី៣០ ខែកញ្ញា និងថ្ងៃទី១ ខែតុលា ក្នុងស្រុកឃ្វេតា និងស្រុកគេច។
យោងតាម ISPR បានឲ្យដឹងថា កងកម្លាំងសន្តិសុខបានប្រយុទ្ធគ្នានៅកន្លែងលាក់ខ្លួនរបស់ពួកភេរវករក្នុងស្រុកឃ្វេតា ហើយភេរវករចំនួន១០នាក់ត្រូវបានសម្លាប់បន្ទាប់ពីការបាញ់ប្រហារគ្នាទៅវិញទៅមក។ នៅក្នុងប្រតិបត្តិការមួយផ្សេងទៀតក្នុងស្រុកគេច ភេរវករចំនួន៣នាក់ត្រូវបានសម្លាប់បន្ទាប់ពីកន្លែងលាក់ខ្លួនរបស់ពួកគេរងការវាយប្រហារ។
សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា អាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះត្រូវបានរឹបអូសពីកន្លែងកើតហេតុ។
ISPR និយាយថា ក្រុមភេរវករនេះជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហារជាច្រើនលើកក្នុងតំបន់នេះ ហើយប្រតិបត្តិបោសសម្អាតមួយកំពុងដំណើរការដើម្បីលុបបំបាត់ការគំរាមកំហែងដែលនៅសេសសល់៕









