ស្លាប់ប៉ូលិសម្នាក់ របួសច្រើននាក់ដោយការបំផ្ទុះនៅភាគពាយ័ព្យប៉ាគិស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសនិយាយថា ប៉ូលិសម្នាក់ស្លាប់​ និងយ៉ាងហោចណាស់៣នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកទៅលើរថយន្តប៉ូលិសនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃព្រហស្បតិ៍។

មន្ត្រីប៉ូលិសក្រុងប៉េស្ហាវ៉ា លោក មាន សាអ៊ីដ អាម៉ាដ បានប្រាប់អ្នកយកព័ត៌មានថាឧបទ្ទវហេតុនេះបានកើតឡើងនៅតំបន់កាមារ ឌីន ឆូក ទីក្រុងប៉េស្ហាវ៉ា។

មន្ត្រីដដែលនិយាយថា ហេតុការណ៍ផ្ទុះនេះបានកើតឡើងនៅពេលដែលគ្រាប់បែកកែច្នៃផ្ទុះនៅជិតរថយន្តប៉ូលិសដែលកំពុងបំពេញតួនាទីល្បាតប្រចាំថ្ងៃនៅតំបន់ផ្សារ។

បន្ទាប់ពីហេតុការណ៍ផ្ទុះនេះ ប៉ូលិសបានរាយខ្សែរង្វង់សុវត្ថិភាពបិទទីតាំងកើតហេតុ ហើយបើកប្រតិបត្តិការរុករកនៅក្នុងជុំវិញតំបន់នោះដើម្បីតាមចាប់ជនល្មើស។

ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here