កងកម្លាំងសន្តិសុខសម្លាប់ភេរវករ១៤នាក់ក្នុងប្រតិបត្តិការនៅភាគនិរតីប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ភេរវករ១៤នាក់ និងបង្ករបួសស្នាមដល់មនុស្ស២០នាក់ផ្សេងទៀតក្នុងអំឡុងប្រតិបត្តិការដែលមានមូលដ្ឋានលើការស៊ើបអង្កេតនៅខេត្តប៉ាឡូជីស្ថានភាគនិរតីប្រទេសប៉ាគីស្ថាន នេះបើតាមប្រភពសន្តិសុខនិយាយកាលពីថ្ងៃសៅរ៍។

ប្រភពបានប្រាប់អ្នកយកព័ត៌មានថា កងកម្លាំងសន្តិសុខបានបើកប្រតិបត្តិការមួយនៅក្នុងស្រុកតួរបាត បន្ទាប់ពីទទួលបានតម្រុយថាមានវត្តមានរបស់ក្រុមភេរវករនៅក្នុងតំបន់នេះ។

កងកម្លាំងសន្តិសុខចូលប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធនៅក្នុងបាញ់ប្រហារគ្នាយ៉ាងសាហាវ ដោយបានសម្លាប់ភេរវករ១៤នាក់ និងបំផ្លាញកន្លែងលាក់ខ្លួនជាច្រើនកន្លែងរបស់ក្រុមភេរវករ នេះបើយោងតាមប្រភព។

ប្រតិបត្តិការបោសសម្អាតត្រូវបានធ្វើឡើងដើម្បីកម្ចាត់ក្រុមភេរវករដែលនៅសេសសល់នៅក្នុងតំបន់នេះប្រភពបានបន្ថែម៕

LEAVE A REPLY

Please enter your comment!
Please enter your name here