តួកគីឃុំខ្លួនក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៦នាក់ក្នុងទីក្រុងអ៊ីស្តង់ប៊ុល

0

ប្រទេសតួកគី៖  អាជ្ញាធរស្រុកបានប្រកាសថា ប៉ូលិសតួកគីបានឃុំខ្លួនអ្នកប្រយុទ្ធបរទេសចំនួន៦នាក់ដែលសង្ស័យថាជាអ្នកប្រយុទ្ធរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃពុធ ដែលជាផ្នែកនៃប្រតិបត្តិការមួយក្នុងគោលបំណងកម្ទេចបណ្តាញរបស់ក្រុមនេះនៅក្នុងប្រទេស។

ប្រធានរដ្ឋអាជ្ញាសាធារណៈរបស់ទីក្រុងអ៊ីស្តង់ប៊ុលបាននិយាយថា ប្រតិបត្តិការមួយនេះបានកំណត់គោលដៅលើសមាជិកជាន់ខ្ពស់របស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន១០នាក់ រួមទាំងអ្នកដែលពាក់ព័ន្ធនឹងគណៈកម្មាធិការចំណាកស្រុកនិងភស្តុភាររបស់ក្រុមនេះ។

ជនសង្ស័យត្រូវបានគេជឿថាមានទំនាក់ទំនងទៅនឹងតំបន់ជម្លោះ ដែលបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខជាតិរបស់ប្រទេសតួកគី។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ប្រតិបត្តិការដើម្បីតាមចាប់ខ្លួនជនសង្ស័យដែលនៅសេសសល់កំពុងតែប្រព្រឹត្តទៅ។

សញ្ជាតិរបស់ជនសង្ស័យបរទេសទាំងនោះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

គួរំលឹកផងដែរថា រដ្ឋាភិបាលតួកគីបានកំណត់ជាផ្លូវការថា IS ជាអង្គការភេរវកម្មនៅក្នុងឆ្នាំ២០១៣ ហើយចាប់តាំងពីពេលនោះមកប្រទេសតួកគីត្រូវបានកំណត់គោលដៅវាយប្រហារដោយក្រុមនេះជាច្រើនលើក។ ជាការឆ្លើយតប ទីក្រុងអង់ការ៉ាបានចាប់ផ្តើមប្រតិបត្តិការប្រឆាំងភេរវកម្មជាច្រើនលើកទាំងក្នុងនិងក្រៅប្រទេស៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here