ប្រទេសអ៊ីស្រាអែល៖ ការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយថា កាលពីយប់ថ្ងៃពុធអ៊ីស្រាអែលបានទទួលសាកសពចំណាប់ខ្មាំងចំនួន២ទៀត ដែលក្រុមហាម៉ាសប្រគល់ជូនតាមរយៈគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមនៅទីក្រុងហ្កាហ្សា។
ក្តាមឈូសទាំងពីរនឹងត្រូវហែរហមទៅអ៊ីស្រាអែល ដើម្បីធ្វើកោសល្យវិច្ច័យក្នុងទីក្រុងតែលអាវីវ នេះបើតាមសេចក្តីថ្លែងការណ៍។
ការប្រគល់នេះត្រូវបានធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលបានព្រមានថា ខ្លួនអាចនឹងរឹតបណ្តឹងជំនួយមនុស្សធម៌បន្ថែមទៀតដល់តំបន់ហ្កាហ្សា ប្រសិនបើក្រុមហាម៉ាសបរាជ័យក្នុងការបញ្ជូនសាកសពចំណាប់ខ្មាំងចំនួន២៨សពដែលសេសសល់។
អ៊ីស្រាអែលនិយាយថា ការធ្វើកោសល្យវិច្ច័យបានរកឃើញថាសពមួយក្នុងចំណោមសាកសពទាំង៨ដែលក្រុមហាម៉ាសប្រគល់ឱ្យកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ មិនមែនជាសពចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលទេ។
ការប្រគល់សាកសព និងឈ្លើយសឹកដែលនៅរស់ចំនួន២០នាក់បានធ្វើឡើងក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះដូរអ្នកទោស ដែលអ៊ីស្រាអែលបានដោះលែងអ្នកជាប់ឃុំ និងអ្នកទោសប៉ាឡេស្ទីនប្រមាណជា២០,០០នាក់។
អង្គភាពទ័ពរបស់ក្រុមហាម៉ាសគឺ កងពលតូចអាល់ កាហ្សាំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ”ក្រុមខ្លួនបានបំពេញតាមការប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀមដោយប្រគល់អ្នកទោសអ៊ីស្រាអែលដែលនៅរស់ទាំងអស់នៅក្នុងមន្ទីឃុំឃាំងរបស់ខ្លួន និងសាកសពដែលមិនស្អុយរលួយ។” បើតាមសេចក្តីថ្លែងការណ៍ ដើម្បីរកសាកសពដែលនៅសេសសល់គួរតែមាន “កិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយ និងឧបករណ៍ពិសេស” ៕









