ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសបាននិយាយកាលពីថ្ងៃអាទិត្យថា ភេរវករ២នាក់ត្រូវបានសម្លាប់ និង២នាក់ផ្សេងទៀតរងរបួសក្នុងប្រតិបត្តិការយោធាមួយដែលធ្វើឡើងនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។
លោក ម៉េន សាអ៊ីដ មន្ត្រីប៉ូលិសក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃសៅរ៍នៅក្នុងតំបន់ហាសាន ខែល ស្រុកប៉េស្ហាវ៉ា ខេត្តខាយប័រ ផាកថុនវ៉ា ជាកន្លែងដែលក្រុមភេរវករប៉ុនប៉ងវាយប្រហារលើប៉ុស្តិ៍ប៉ូលិស។
លោកនិយាយថា ប៉ូលិសបានឆ្លើយតបយ៉ាងរហ័ស ហើយចូលរួមប្រយុទ្ធជាមួយអ្នកវាយប្រហារក្នុងការបាញ់តបតគ្នាយ៉ាងខ្លាំងដែលមានរយៈពេលជាច្រើនម៉ោង។
លោកបន្តថា កម្លាំងបន្ថែមត្រូវបានបញ្ចូនទៅតំបន់នោះ ដើម្បីតាមចាប់ជនសង្ស័យដែលរត់គេចខ្លួន៕









