ប្រទេសប៉ាគីស្ថាន៖ ទាហាន៥នាក់ និងភេរវករ២៥នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការរបស់យោធាចំនួនពីរផ្សេងគ្នានៅក្នុងខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើតាមយោធានិយាយកាលពីថ្ងៃអាទិត្យ។
អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាអង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា មន្ត្រីរបស់កងកម្លាំងសន្តិសុខបានប្រយុទ្ធគ្នាជាមួយភេរវករដែលព្យាយាមលបចូលតាមព្រំដែន ប៉ាគីស្ថាន-អាហ្វហ្កានីស្ថាន នៅស្រុកវ៉ារ៉ីស្ថានខាងជើងនិងស្រុកកូរ៉ាម។
ISPR និយាយថា នៅក្នុងស្រុកវ៉ារីស្ថានខាងជើង ភេរវករ១៥នាក់ក្នុងនោះមានអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត៤នាក់ត្រូវបានសម្លាប់។ ចំណែកឯភេរវករលបចូលចំនួន១០នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅតំបន់ហ្គាគីស្រុកកូរ៉ាម។
អាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះមួយចំនួនធំត្រូវបានរឹបអូសពីភេរវករដែលស្លាប់ទាំងនោះ៕









