មនុស្ស៣នាក់ស្លាប់និង៣២នាក់របួសក្នុងការវាយប្រហារដោយដ្រូនលើក្រុងកៀវ

0

ក្រុងកៀវ៖  អាជ្ញាធរបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៣នាក់ត្រូវបានសម្លាប់ និង៣២នាក់រងរបួសក្នុងការវាយប្រហារតាមអាកាសដោយយន្តហោះគ្មានមនុស្សបើកទៅលើក្រុងគៀវ នៅព្រឹកថ្ងៃអាទិត្យ។

យោងតាមលោកវ៉ីថាលី គ្លីតស្កូ អភិបាលក្រុងគៀវ មនុស្សរងគ្រោះ៧នាក់ ក្នុងនោះមានក្មេង២នាក់​ត្រូវសម្រាកនៅមន្ទីពេទ្យ។

សេវារដ្ឋសម្រាប់គ្រាអាសន្នបានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើកបានវាយប្រហារលើអាគារលំនៅដ្ឋាន២ខ្នងនៅភាគឦសានស្រុកដេសនៀនស្គី បណ្តាលឱ្យឆេះអាគារមួយខ្នងនិងមួយទៀតបែកកញ្ចក់បង្អួច។

យន្តហោះគ្មានមនុស្សបើកមួយផ្សេងទៀតបានវាយប្រហារលើប្លុកអាគារអាផាតមិនមួយកន្លែងនៅក្នុងស្រុកអប់បូឡុនស្គី។

អ្នកសង្គ្រោះជាង ១០០នាក់ និងសម្ភារៈសង្គ្រោះ២០គ្រឿង ត្រូវបានរៀបចំនៅទីតាំងនៃការវាយប្រហារ។

កម្លាំងអាកាសអ៊ុយក្រែនបានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករុស្ស៊ីពី៩០ ទៅ ១០១គ្រឿងក្នុងរយៈពេលមួយយប់។​

សូមរំលឹកផងដែរថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ុលឌីមៀរ ហ្សេលេនស្គី បាននិយាយថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ រុស្ស៊ីបានបាញ់យន្តហោះគ្មានមនុស្សបើកជាង ១២០០គ្រឿង និងទម្លាក់គ្រាប់បែកជាង ១៣៦០គ្រាប់ និងបាញ់មីស៊ីលមិនតិចជាង ១៣៦០គ្រាប់ទៅលើប្រទេសអ៊ុយក្រែន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here