ចាប់ខ្លួនពួកសកម្មប្រយុទ្ធ១២នាក់ក្នុងខេត្តផុនចាប រឹបអូសបានគ្រឿងផ្ទុះ

0

ប្រទេសប៉ាគីស្ថាន៖ នាយកដ្ឋានប្រឆាំងភេរវកម្ម (CTD) របស់ប៉ាគីស្ថាន បានចាប់ខ្លួនពួកសកម្មប្រយុទ្ធ១២នាក់ក្នុងខេត្តផុនចាបខាងកើត  និងបានរកឃើញគ្រឿងផ្ទុះ និងអាវុធមួយចំនួនធំ នេះបើតាមព័ត៌មានផ្លូវការទទួលបានកាលពីថ្ងៃចន្ទ។

អ្នកនាំពាក្យ CTD បាននិយាយថា ប្រតិបត្តិការដែលមានមូលដ្ឋានលើរបាយការណ៍ស៊ើបអង្កេតត្រូវបានធ្វើឡើងនៅក្នុងស្រុកឡាហ័រ ស្រុកហ្វាយសាឡាបាដ និងស្រុកបាហាវ៉ាលផួរ។ ជនសង្ស័យត្រូវបានចោទប្រកាន់ថាកំពុងរៀបចំផែនការវាយប្រហារទៅលើទីតាំងរសើបរបស់យោធា និងកន្លែងសក្ការៈបូជានៅទូទាំងខេត្ត។

អ្នកនាំពាក្យរូបនេះបាននិយាយថា ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមានការតាមដានគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមមួយដែលគេរាយការណ៍ត្រូវបានធ្វើប្រតិបត្តិការចេញពីប្រទេសជិតខាង។ ជនសង្ស័យទាំងនោះបានថតវីដេអូទីតាំងរសើបរបស់យោធា និងចែករំលែកវីដេអូទាំងនោះជាមួយអ្នកគ្រប់គ្រងរបស់ពួកគេតាមកម្មវិធី WhatsApp។

អាជ្ញាធរបានរកឃើញគ្រឿងផ្ទុះកែច្នៃចំនួន៧ ឧបករណ៍បំផ្ទុះចំនួន២ លួសហ្វុយហ្ស៊ីបសុវត្ថិភាពប្រមាណជា៣១ម៉ែត្រ ក្រៅពីនេះមាន សម្ភារៈផលិតគ្រឿងផ្ទុះ អាវុធ ទូរស័ព្ទដៃ និងលុយជាច្រើន។

អ្នកនាំពាក្យបាននិយាយថា បទល្មើសទាំងនេះត្រូវបានកត់ត្រាដើម្បីចោទប្រកាន់ជនដែលត្រូវឃុំខ្លួន ហើយការស៊ើបអង្កេតនៅតែបន្ត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here