Monday, November 2, 2026

កងទ័ពសូម៉ាលីសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប ៧៥នាក់ 

0

ប្រទេសសូម៉ាលី៖ ប្រភពពីមន្ត្រីបានឲ្យដឹងកាលពីថ្ងៃអង្គារ ទី២៧ ខែតុលា ថា កងទ័ពជាតិសូម៉ាលី (SNA) បានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធអាល់ ស្ហារបាប (al-Shabaab) ៧៥នាក់ និងធ្វើឲ្យ ៥៦នាក់ផ្សេងទៀតរងរបួសក្នុងប្រតិបត្តិការមួយដែលមានគោលដៅលើមូលដ្ឋានក្រុមសកម្មប្រយុទ្ធនៅជិតស្រុកបួរហាកាបា ភាគនិរតីប្រទេសប៉ាគីស្ថាន។ ក្រសួងការពារជាតិបានឲ្យដឹងថា ប្រតិបត្តិការនេះគឺជាផ្នែកមួយនៃយុទ្ធនាការយោធាដែលកំពុងដំណើរការដោយមានគោលបំណងកាត់បន្ថយសមត្ថភាពប្រតិបត្តិការរបស់ក្រុមអាល ស្ហារបាប (al-Shabaab) បំផ្លិចបំផ្លាញមូលដ្ឋានរឹងមាំរបស់ក្រុមនេះ និងរារាំងក្រុមនេះមិនឱ្យប្រមូលផ្តុំកម្លាំងឡើងវិញ។

ក្រសួងបានបន្ថែមថា ក្រុមសកម្មប្រយុទ្ធអាល ស្ហារបាបបានវាយប្រហារលើកងទ័ពរដ្ឋាភិបាលកាលពីរសៀលថ្ងៃចន្ទ ទី២៦ ខែតុលា ដោយប្រើរថយន្តផ្ទុកសារធាតុផ្ទុះ ដែលបង្កការខូចខាតដល់រថយន្តរបស់កងទ័ពជាតិសូម៉ាលី (SNA) ជាច្រើនគ្រឿង។ ទន្ទឹមនឹងនេះ ក្រុមអាល ស្ហារបាប បានអះអាងថា ខ្លួនបានសម្លាប់ទាហានរដ្ឋាភិបាល ៣២១នាក់ ក្នុងអំឡុងពេលប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាកាលពីរសៀលថ្ងៃចន្ទ ទី២៦ ខែតុលា។ ការប៉ះទង្គិចគ្នានេះគឺជាការប្រយុទ្ធគ្នាដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ហេតុការណ៍នេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងទ័ពជាតិសូម៉ាលីបានចាប់ផ្តើម “ប្រតិបត្តិការប៉ានូដា (Banooda)” នៅទូទាំងរដ្ឋភាគនិរតី៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here