ទីក្រុងកាប៊ុល៖ វិទ្យុ និងទូរទស្សន៍ជាតិអាហ្វហ្គានីស្ថាន (RTA) បានរាយការណ៍កាលពីថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ថា មនុស្សម្នាក់បានស្លាប់ និងម្នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីគ្រាប់បែកដៃមួយគ្រាប់បានផ្ទុះនៅខេត្តថាកហារ ភាគខាងជើងប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ អ្នកផ្សាយព័ត៌មានបានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុកខាវ៉ាចា (Khawaja Ghar) កាលពីរសៀលថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈដែលជនរងគ្រោះកំពុងប្រមូលសំណល់អេតចាយ រួមទាំងគ្រាប់បែកដៃចាស់មួយគ្រាប់ផងដែរ។ គ្រាប់បែកដៃនោះផ្ទុះឡើង បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែង និងមនុស្សម្នាក់ផ្សេងទៀតរងរបួស។ ប្រភពដដែលបានបន្ថែមថា ប៉ូលិសបានបញ្ជូនអ្នករងរបួសទៅកាន់មណ្ឌលសុខភាពដែលនៅក្បែរនោះ៕
ប្រភព Xinhua ចុះផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦










