Saturday, November 14, 2026

សមាជិកគ្រួសារចំនួន ១២នាក់ត្រូវបានសម្លាប់ក្នុងការបាញ់ប្រហារនៅភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា

0

ប្រទេសនីហ្សេរីយ៉ា៖ មន្ត្រីរដ្ឋបាលក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ថា មួយគ្រួសារមានសមាជិក ១២នាក់បានស្លាប់ បន្ទាប់ពីខ្មាន់កាំភ្លើងដុតបន្ទប់មួយដែលពួកគេបាននាំគ្នាចូលទៅជ្រកកោន ក្នុង​អំឡុង​ការ​វាយ​ប្រហារ​នៅ​ភូមិជីដាន ថាបា (Gidan Taba) ក្នុង​រដ្ឋហ្សាមហ្វារ៉ា(Zamfara) ភាគ​ពាយ័ព្យ​ប្រទេស​នីហ្សេរីយ៉ា។ លោក សានូស៊ី ដូសារ៉ា (Sanusi Dosara) ប្រធានរដ្ឋាភិបាលតំបន់ម៉ារ៉ាដុំ (Maradun) ក្នុងរដ្ឋហ្សាមហ្វារ៉ា (Zamfara) បានប្រាប់ភ្នាក់ងារព័ត៌មានតាមទូរស័ព្ទថា ជនរងគ្រោះបានជាប់នៅក្នុងបន្ទប់នោះ ក្នុងអំឡុងពេលមានការបាញ់ប្រហារលើភូមិរបស់ពួកគេកាលពីល្ងាចថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ លោកបានបញ្ជាក់ថា ខ្មាន់កាំភ្លើងបានបញ្ចាឱ្យពួកគេចេញពីបន្ទប់ ប៉ុន្តែក៏បានដុតបន្ទប់នោះបន្ទាប់ពីពួកគេបដិសេធមិនចេញ។

លោក ដូសារ៉ា បានបញ្ជាក់ថា ជនរងគ្រោះទាំងអស់ជាសមាជិកគ្រួសាររបស់លោក មូហាម៉ាដូ សានី (Muhammadu Sani) ដោយក្នុងនោះរួមមាន ឳពុក ប្រពន្ធ និងកូនៗរបស់គាត់ ដែលបានបានស្លាប់ក្នុងអគ្គីភ័យនោះ។ លោកបានបន្ថែមថា សពជនរងគ្រោះត្រូវបានបូជាកាលពីថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយលោកបានចាត់ទុកហេតុការណ៍នេះថាជា “ទង្វើដ៏សាហាវឃោរឃៅ”។ ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា ការស៊ើបអង្កេតលើហេតុការណ៍នេះកំពុងដំណើរការ៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១១ ខែវិច្ឆិកា​ ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here