ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៦
ពួកសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS បានរាយការណ៍ថាបានវាយប្រហារបំពង់បង្ហូរប្រេងដ៏ធំមួយរបស់ប្រទេសលីប៊ី និងបានដុតអាងស្តុកប្រេងឆៅជាច្រើនកន្លែងដែលនៅជិតកំពង់ផែ Ras Lanuf នេះ។ រូបថតបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញអំពីផ្សែងខ្មៅខ្មួរខ្មាញ់ចេញពីកន្លែងដែលរងការវាយប្រហារនេះ។ កាលពីសប្តាហ៍មុនការវាយប្រហារក៏បានកើតឡើងមកលើបំពង់បង្ហូរប្រេងនៅខាងត្បូងកំពង់ផែនេះផងដែរ។ គួរបញ្ជាក់ផងដែរថា Ras Lanuf ជាស្ថានីយប្រេងដ៏ធំជាងគេរបស់ប្រទេសលីប៊ី និងមានរោងចក្រចម្រាញ់ប្រេងដ៏ធំមួយផងនោះ។ ពួកសកម្មប្រយុទ្ធដែលស្មោះត្រង់នឹងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS បានធ្វើការវាយប្រហារជាច្រើនដងមកលើបំពង់បង្ហូរប្រេងនិងតំបន់ប្រេងដទៃទៀតនៅក្នុងតំបន់នេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ សប្តាហ៍មុនសាជីវកម្មប្រេងជាតិរបស់ប្រទេសលីប៊ីដែលដំណើរការស្ថានីយ Ras Lanuf និយាយថាខ្លួនបានលាងសម្អាតអាងស្តុកប្រេងអោយនៅទទេជាងវៀងការវាយប្រហារនៅថ្ងៃមុខ។ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS, ISIS/ISIL) កំពុងតែមានឥទ្ឋិពលនៅក្នុងប្រទេសលីប៊ី ដែលធ្វើអោយស្ថានភាពប្រទេសនៅតែស្ថិតក្នុងភាពចលាចល។ ក្រុមនេះទទួលខុសត្រូវ ឬត្រូវសង្ស័យថានៅពីក្រោយការវាយប្រហារជាច្រើនដងគោលបំណចង់រឹបអូសហេដ្ឋារចនាសម្ព័ន្ធប្រេង។