១០នាក់ស្លាប់ក្នុងការវាយឆ្មក់កន្លែងលាក់ខ្លួនក្រុមភេរវករនៅ Giza ប្រទេសអេហ្ស៊ីប

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២១ ខែ​ មករា ឆ្នាំ ២០១៦

យ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់ និង ១៣នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីគ្រាប់បែកមួយគ្រាប់បានផ្ទុះឡើងអំឡុងពេលការវាយឆ្មក់របស់ប៉ូលីសមកលើកន្លែងដែលសង្ស័យក្រុមភេរវករលាក់ខ្លួននៅ Cairo ជាយក្រុងរដ្ឋធានី Giza ជិតផ្លូវទៅកាន់ប្រាសាទពីរ៉ាមីតដ៏ល្បីល្បាញនោះ។ គ្រាប់បែកបានផ្ទុះឡើងនៅអគារផ្ទះល្វែងមួយកន្លែងខណៈដែលប៉ូលីសកំពុងបើកការវាយឆ្មក់នោះ។ ពួកសកម្មប្រយុទ្ធដែលគេសង្ស័យថាបានលាក់ខ្លួននៅក្នុងអាគារប៉ូលីសជឿថាបានរៀបចំគ្រឿងផ្ទុះនៅខាងក្នុងរួចជាស្រេច។ មនុស្ស ១០នាក់ក្នុងនោះមានប៉ូលីស ៧នាក់ និងជនស៊ីវិល ៣នាក់បានស្លាប់នៅពេលដែលមន្រ្តីសន្តិសុខព្យាយាមដោះគ្រាប់បែកកំណត់ពេលវេលាមួយនោះ ហើយមនុស្ស ១៣នាក់ផ្សេងទៀតក៏បានរងរបួសក្នុងហេតុការណ៍នេះដែរ។ ក្រសួងមហាផ្ទៃស្តីបន្ទោសពួកសកម្មប្រយុទ្ធមូស្លីមសម្រាប់ការផ្ទុះនេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជនសង្ស័យម្នាក់ត្រូវបានឃុំខ្លួនក្នុងការពាក់ពន្ឋ័ជាមួយនឹងការបំផ្ទុះគ្រាប់បែកនេះ។ គួរបញ្ជាក់ផងដែរថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដែលធ្វើឡើងកាលពីយប់ថ្ងៃពុធនៅប៉ុស្តិ៍ត្រួតពិនិត្យក្នុងឧបទ្វីបស៊ីណៃដែលបានសម្លាប់មន្រ្តីប៉ូលីសចំនួន ៥នាក់នោះ។

Bomb 22-01-16