ប្រភពព័ត៌មានពី USA Today ចេញផ្សាយថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៦
វ៉ាស៊ីនតោន៖ ទីចាត់ការសន្តិសុខដឹកជញ្ជូនកាលថ្ងៃព្រហស្បតិ៍បានប្រកាសថារកឃើញកាំភ្លើងចំនួន២,៦៥៣ដើមកាលពីឆ្នាំមុននៅឯប៉ុស្តិ៍ត្រួតពិនិត្យព្រលានយន្តហោះ។ ចំនួនសរុបឃើញថាកើនឡើងរហូតដល់ទៅ២០ភាគរយនៃចំនួន ២,២១២ ដើមក្នុងឆ្នាំ២០១៤។ ការរកឃើញនេះបង្ហាញថាមានការកើនឡើតជាលំដាប់ ដោយក្នុងឆ្នាំ២០០៥ រកឃើញចំនួនត្រឹមតែ ៦៦០ដើម ហើយរហូតមកដល់ឆ្នាំ២០១០ចំនួននេះបានកើនឡើងរហូតដល់ទៅ ១,១២៣ដើម។ លោក Peter Neffenger អ្នកគ្រប់គ្រងទីចាត់ការសន្តិសុខដឹកជញ្ជូនបានថ្លែងថា៖ ការដឹកជញ្ជូនអាវុធដោយយន្តហោះពាណិជ្ជកម្មនៅតែបន្តធ្វើ នេះតំណាងឱ្យមានការគំរាមកំហែងដល់សុវត្ថិភាព និងសន្តិសុខនៃអ្នកធ្វើដំណើរតាមយន្តហោះ។ តាមរយៈការកើនឡើងនៃការបណ្តុះបណ្តាលនៃវិធីនៃការចាប់យកនេះ មន្ត្រីរបស់យើងកាន់ស្ទាត់ជំនាញទប់ស្កាត់វត្តុដែលហាមឃាត់ទាំងនេះ។ អ្នកដំណើរដែលនាំយកអាវុធ ឬគ្រាប់រំសេវទៅដល់កន្លែងប៉ុស្តិ៍ត្រួតពិនិត្យគឺជាប្រធានបទត្រូវផាកពិន័យជាប្រាក់តែប៉ុណ្ណោះ ពីសំណាក់ទីចាត់ការសន្តិសុខដឹកជញ្ជូន និងការដាក់ទោសព្រហ្មទណ្ឌអាចធ្វើទៅបានពីប៉ូលីសក្នុងតំបន់។ កាំភ្លើងអាចត្រូវបានដឹកជញ្ជូនបានដោយឆ្លងកាត់នៅកន្លែងត្រួតពិនិត្យអីវ៉ាន់ ប៉ុន្តែកាំភ្លើងទាំងនោះត្រូវតែយកគ្រាប់ចេញ និងវេចខ្ចប់ឱ្យបានត្រឹមត្រូវ។ មានកាំភ្លើងចំនួន៤ដើម ក្នុងចំណោម៥ដើម ស្មើនឹង ២,១៩៨ដើម ឬស្មើនឹង ៨២.៨ ភាគរយ ដែលមានគ្រាប់។ អាវុធត្រូវបានរកឃើញនៅឯព្រលានយន្តហោះចំនួន ២៣៦ព្រលាន ហើយព្រលានយន្តហោះដែលមានអាវុធច្រើនបំផុតគឺ:
– ព្រលានយន្តហោះ Dallas/Fort Worth International Airport ដែលមានចំនួនរហូត់ដល់ទៅ ១៥៣ដើម
– ព្រលានយន្តហោះ Atlanta’s Hartsfield-Jackson International Airport ដែលមានចំនួន រហូត់ដល់ទៅ ១៤៤ដើម
– ព្រលានយន្តហោះ Houston George Bush Intercontinental Airport ដែលមានចំនួន រហូត់ដល់ទៅ ១០០ដើម
– ព្រលានយន្តហោះ Denver International Airport ដែលមានចំនួន រហូត់ដល់ទៅ ៩៣ដើម
– ព្រលានយន្តហោះ Phoenix Sky Harbor International Airport ដែលមានចំនួន រហូត់ដល់ទៅ ៧៣ដើម