៤នាក់ស្លាប់ និងច្រើននាក់រងរបួសក្នុងការបាញ់ប្រហារនៅសាលារៀន Saskatchewan

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ២៣ ខែ​ មករា ឆ្នាំ ២០១៦

មនុស្ស ៤នាក់ស្លាប់និងជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្របន្ទាប់ពីមានការបាញ់ប្រហារនៅសាលារៀនក្នុងទីក្រុងតូចមួយភាគខាងជើងខេត្ត Saskatchewan។ លោក Levy និយាយថាអាជ្ញាធរបានទទួលទូរស័ព្ទប្រហែលជាម៉ោង ០១រសៀលថ្ងៃសុក្រ ថាកាំភ្លើងមួយដើមត្រូវបានដកហូតនៅសាលាសហគមន៍ La Loch ក្នុងភូមិ La Loch។ ក្រុមមន្រ្តីបានទៅដល់សាលារៀននៅម៉ោង ០១:៤៧ នាទីរសៀល និងចាប់បានជនសង្ស័យម្នាក់ព្រមទាំងរឹបអូសបានអាវុធរបស់គាត់ផងដែរ។ របាយការណ៍ដំបូងបានឱ្យដឹងថាមានមនុស្ស ៥នាក់ស្លាប់និង ២នាក់ផ្សេងទៀតរងរបួស។ ឡឺវីបានឱ្យដឹងថាមន្រ្តីប៉ូលីសកំពុងស៊ើបអង្កេតលើទីតាំងទាំងពីររបស់សាលារៀននិងលំនៅដ្ឋាននៅក្នុងទីក្រុងមួយនេះ។ ជនរងរបួសត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យក្នុងក្រុង Saskatoon ។ លោក Levy បានបង្ហាញពីសេចក្ដីលម្អិតមួយចំនួនតែមិនបានផ្តល់ឈ្មោះរបស់ជនសង្ស័យឬជនរងគ្រោះថាតើអ្នកវាយប្រហារឬក៏ជនរងគ្រោះជាសិស្ស និងប្រភេទនៃអាវុធដែលប្រើប្រាស់នោះទេ។ នាយករដ្ឋមន្រ្តីប្រទេសកាណាដា Justin Trudeau និយាយថានេះគឺជាសុបិនអាក្រក់របស់ឪពុកម្តាយរាល់គ្នា និងហៅវាថា ជាសោកនាដកម្មគួរអោយភ័យខ្លាចមួយ។

School Canada 23-01-16