ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៦
អ្នកនាំពាក្យរដ្ឋាភិបាល Nicaraguan លោកស្រី Rosario Murillo បានអោយដឹងថា មានមនុស្ស ១៣ នាក់បានស្លាប់កាលពីថ្ងៃសៅរ៍បន្ទាប់ពីមានទូកដឹកភ្ញៀវទេសចរខ្នាតតូចមួយគ្រឿងបានលិចខណៈដែលមានខ្យល់យ៉ាងខ្លាំងពេលដែលធ្វើដំណើរចេញពីកោះដាច់ស្រយាលមួយក្នុងសមុទ្រការាបៀន (Caribbean)។ ជនរងគ្រោះទាំងអស់មកពីប្រទេសកូស្តារីកា ហើយបានស្លាប់នៅពេលដែល ទូកឈ្មោះ “Caribbean Queen” លិចនៅជិតកោះ Little Corn ដែលជាកោះដាច់ស្រយាលមួយមានចម្ងាយ ៧០ គីឡូម៉ែត្រ (៤៥ ម៉ាយ) ពីឆ្នេរសមុទ្រ Nicaragua។ អ្នកស្រី Murillo បាននិយាយថា មនុស្ស ២១នាក់ត្រូវបានជួយសង្គ្រោះក្នុងនោះ ១៣នាក់មកពីប្រទេសកូស្តារីកា ៣នាក់មកពី នីការ៉ាហ្គ័ ( Nicaragua ) ២នាក់មកពីប្រទេសអង់គ្លេស ២នាក់ជាប្រជាពលរដ្ឋអាមេរិក និងម្នាក់ទៀតជាជនជាតិប្រេស៊ីល។ គួរបញ្ជាក់ផងដែរថាអាជ្ញាធរបានចេញសេចក្តីប្រកាសតាំងពីថ្ងៃសុក្រនៅតំបន់ Caribbean នឹងមានខ្យល់ និងរលកខ្លាំង ប៉ុន្តែម្ចាស់ទូកមិនបានគោរពតាមការហាមឃាត់នោះទេ។