ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៦
ដើម្បីឆ្លើយតបនិងគ្រាប់រ៉ូកែតមួយគ្រាប់ដែលបានវាយប្រហារតំបន់បើកចំហមួយកន្លែងនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ IDF បានអនុវត្តការវាយប្រហារនេះពេញមួយយប់មកលើតំបន់ហ្គាហ្សានិងរាយការណ៍ថាយ៉ាងហោចណាស់បានវាយប្រហារមកលើគោលដៅរបស់ក្រុមភេរវករចំនួន ២កន្លែង។ យោងតាមប្រភពព័ត៌មានពីជនជាតិប៉ាឡេស្ទីនបានអោយដឹងថាការវាយប្រហារនេះ គោលដៅមកលើគ្រឿងបរិក្ខារដែលនៅជិតក្រុង Khan Younis នៅភាគខាងត្បូងនិងក្រុង Deir al Balah។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលលោកវរសេនីយ Peter Lerner បញ្ជាក់ថាយន្តហោះចម្បាំងបានកំណត់គោលដៅមកលើមជ្ឃមណ្ឌលបណ្តុះបណ្តាលយោធារបស់ក្រុមហាម៉ាសនៅកណ្តាលតំបន់ហ្គាហ្សា។ យន្តហោះចម្បាំងអ៊ីស្រាអែលរាយការណ៍ថាបានវាយប្រហារចំគោលដៅរបស់ក្រុមហាម៉ាសចំនួន ២កន្លែងនៅក្នុងតំបន់ Gaza កាលពីយប់ថ្ងៃអាទិត្យ។ មិនទាន់មានរបាយការណ៍អំពីការខូចខាត ការរងរបួសនិងស្លាប់នោះទេ។ គួរបញ្ជាក់ផងដែរថាការវាយប្រហារតាមអាកាសនេះជាការឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ូកែតចេញពីទឹកដីនៃតំបន់ហ្គាហ្សាមកលើសហគមន៍អ៊ីស្រាអែលភាគខាងត្បូងនោះ។