ប្រភពព័ត៌មានពី FOX NEWS ចេញផ្សាយថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៦
អាជ្ញាធរសុខាភិបាល (Centers for Disease Control) បានបន្ថែមការផ្សព្វផ្សាយទៅកាន់គោលដៅនៅតំបន់ត្រូពិកចំនួនប្រាំបីបន្ថែមទៀត ដើម្បីជូនដំណឹងពីជំងឺដែលបង្ករឡើងដោយមូសដែលអាចបង្ករឱ្យក្មេងមានកំណើតមិនប្រក្រតី និងការចម្លងកាន់តែដុះដាល។ មជ្ឍមណ្ឌលគ្រប់គ្រងជំងឺបានចេញសេចក្តីជូនដំណឹងសារជាថ្មីម្តងទៀតកាលពីថ្ងៃសុក្រទាក់ទងនឹងការការពារជំងឺរាតត្បាតថ្មី សរុបមកបានផ្សព្វផ្សាយដល់ ២២គោលដៅ ហើយភាគច្រើនបំផុតនៅក្នុងប្រទេសអាមេរិកឡាទីន (Latin America ) និងការីប៊ីន (Caribbean) ដែលជាតំបន់មានការរាតត្បាតពីមេរោគ Zika នេះ។ គោលដៅបន្តក្នុងការផ្សព្វផ្សាយពីមេរោគនេះគឺតំបន់ Barbados , បូលីវី, អេក្វាទ័រ , Saint Martin និង Guyana ; Cape Verde ឆ្នេរសមុទ្រនៃទ្វីបអាហ្រ្វិកខាងលិចនេះ និង Samoa នៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង ។ CDC បាននិយាយថា សម្រាប់ស្រ្តីមានផ្ទៃពោះគួតែពិចារណាលើការពន្យារពេលធ្វើដំណើរទៅកាន់តំបន់គោលដៅដែលបានរៀបរាប់ខាងលើ ដោយសារតែមេរោគនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងប៉ាក់តេរ៉ីតូចៗ ។ វានឹងធ្វើឱ្យប៉ះពាល់ដល់ទារកទើបនឹងកើតដូចជាធ្វើឱ្យមានក្បាលតូចខុសពីធម្មតា និងការអភិវឌ្ឍខួរក្បាលមិនប្រក្រតី។ អ្នកធ្វើដំណើរទៅតំបន់ទាំងនោះត្រូវបានណែនាំឱ្យមានការប្រុងប្រយ័ត្នរួមទាំងការប្រើឧបករណ៍ដេញមូស និងពាក់អាវដៃវែង ខោវែង ការពារមូសខាំ។ ជំងឺ Zika អាចធ្វើឱ្យអ្នកមានអាការៈគ្រុនក្តៅ កន្ទួលរមាស់ និងឈឺសន្លាក់ ប៉ុន្តែមនុស្សភាគច្រើនដែលបានឆ្លងជំងឺដោយមូសខាំមិនបង្ហាញរោគសញ្ញានោះទេ។ ទាក់ទងនឹងការព្យាបាល ជំងឺនេះពុំទាន់មានថ្នាំព្យបាលពិតប្រាកដនៅឡើយទេ ហើយអ្នកដែលឆ្លងជំងឺប្រភេទនេះមិនមែនជាអ្នកជំងឺឆ្លងទេ។ CDC បានបញ្ជាក់ថាសម្រាប់អ្នកដែលមានរោគសញ្ញាដែលគួឱ្យសង្ស័យត្រូវតែប្រាប់គ្រូពេទ្យនៅតាមតំបន់ដែលខ្លួនបានធ្វើដំណើរ។