ការវាយប្រហារដោយគ្រាប់បែកសម្លាប់ជនជាតិចិន ២នាក់នៅប្រទេសឡាវ

0

ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ២៥ ខែ​ មករា ឆ្នាំ ២០១៦

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនបានអោយដឹងថាជនជាតិចិន ២នាក់ស្លាប់និងម្នាក់ទៀតរងរបួសក្នុងការសង្ស័យវាយប្រហារដោយគ្រាប់បែកនៅក្នុងប្រទេសឡាវ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យនៅក្នុងខេត្ត Xaysomboun ។ ភ្នាក់ងារ ដដែលនេះបានបន្តទៀតថាអ្នកការទូតចិនបានស្នើសុំឱ្យមានការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ។
ហេតុការណ៍វាយប្រហារនេះបានកើតឡើងស្របពេលដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក John Kerry មកធ្វើទស្សនកិច្ចនៅក្នុងប្រទេសឡាវ ដែលជាទស្សនៈដ៏កម្ររបស់សហរដ្ឋអាមេរិក។ ជនរងគ្រោះត្រូវបានរកឃើញនៅក្នុងរថយន្តមួយគ្រឿង ដែលគេជឿថាមានទាក់ទងទៅនឹងក្រុមហ៊ុនរ៉ែមួយ។ គួរបញ្ជាក់ផងដែរថាប្រទេសចិនជាអ្នកវិនិយោគធំជាងគេនៅក្នុងប្រទេសឡាវ ទាក់ទងទៅនឹងសារធាតុរ៉ែនេះ។

Laos 26-01-16