មនុស្ស ៩នាក់ស្លាប់ និង ២៩នាក់រងរបួសក្នុងវាយប្រហារគ្រាប់បែកអត្តឃាតក្នុងទីផ្សារនៅ អិនកាមេរូន (N. Cameroon)

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៥ ខែ​ មករា ឆ្នាំ ២០១៦

សារព័ត៌មាន AFP បានរាយការណ៍ថាជនបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន ៤នាក់បានបំផ្ទុះខ្លួនរបស់ពួកគេដែលធ្វើអោយមនុស្ស ៩នាក់ស្លាប់និង ២៩នាក់ផ្សេងទៀតរងរបួសនៅភូមិមួយក្នុងតំបន់ភាគខាងជើងប្រទេសកាមេរូនកាលពីថ្ងៃចន្ទម្សិលមិញនេះ។ ទីភា្នក់ងារសារព័ត៌មាន Reuters បានអោយដឹងថាជនបំផ្ទុះគ្រាប់បែក ២នាក់បានវាយប្រហារផ្សារ Bodo និង ២នាក់ទៀតវាយប្រហារច្រកចេញចូលរបស់ទីក្រុងនេះ។ ពុំមានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះទេ។ គួរបញ្ជាក់ផងដែរថាតំបន់នេះតែងតែទទួលការរំខានហិង្សាជាញឹកញាប់ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបូកូហារ៉ាម។