ប៉ូលីសជម្លៀសសិស្សចេញពីសាលាបន្ទាប់ពីទទួលបានការគំរាមបំផ្ទុះគ្រាប់បែក

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៦ ខែ​ មករា ឆ្នាំ ២០១៦

សារព័ត៌មាន Reuters បានរាយការណ៍ថាប៉ូលីសបានធ្វើអន្តរាគមន៍នៅវិទ្យាល័យទីក្រុងប៉ារីសកាលពីថ្ងៃអង្គារបន្ទាប់ពីមានវិទ្យាល័យចំនួន ៥ បានទទួលការគំរាមបំផ្ទុះគ្រាប់បែកតាមទូរស័ព្ទ។ អ្នកនាំពាក្យវិទ្យាល័យ Louis Le Grand នៅតំបន់ Saint-Germain-des-Pres ដែលជាវិទ្យាល័យមួយក្នុងចំណោមវិទ្យាល័យទាំង ៥ ដែលទទួលរងការគំរាមកំហែងថា “សិស្សទាំងអស់ស្ថិតនៅក្នុងបរិវេនសាលា ហើយយើងកំពុងរង់ចាំក្រុមដោះគ្រាប់បែក” ។ គួរបញ្ជាក់ផងដែរថាប្រទេសបារាំងនៅតែស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីមានការវាយប្រហាររបស់ក្រុមអ៊ីស្លាមកាលពីខែវិច្ឆិកាកន្លង។