ប្រភពព័ត៌មានពី USA Today ចេញផ្សាយថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៦
កាលពីថ្ងៃអង្គារនេះសមាជិកសភាដាណឺម៉ាកបានអនុម័តវិធានការដ៏ចម្រូងចម្រាសមួយក្នុងការរឹបអូសយកប្រាក់ និងរបស់មានតម្លៃពីជនភៀសខ្លួនសម្រាប់ជាប្រាក់ការស្នាក់នៅរបស់ពួកគេនៅក្នុងប្រទេសនេះ។ ប្រទេសដាណឺម៉ាកបាននិយាយថាច្បាប់ថ្មីនេះ គឺត្រូវការជាចាំបាច់ដើម្បីទប់ស្កាត់ការហូរចូលនៃជនភៀសខ្លួន។ កាលពីដើមខែនេះប្រទេសជិតខាងស៊ុយអែតបានរឹតបន្តឹងនៅតាមព្រំដែនដើម្បីកាត់បន្ថយលំហូរនៃជនអន្តោរប្រវេសន៍ និងជនភៀសខ្លួនចូលមកទឹកដីរបស់ខ្លួន។ នៅក្រោមច្បាប់អន្តោប្រវេសន៍ថ្មីជនភៀសខ្លួនក្នុងប្រទេសដាណឺម៉ាកត្រូវតែប្រគល់សាច់ប្រាក់ឬទ្រព្យសម្បត្តិដែលមានតម្លៃចំនួន ១០.០០០ kroner ស្មើនឹង ១,៤៥០$។ ក្រុមសមាជិកសភាបានបោះឆ្នោតគាំទ្រនូវផែនការដែលត្រូវធ្វើការរងចាំរយៈពេលបីឆ្នាំស្រមាប់សមាជិកគ្រួសារមុនពេលពួកគេអាចចូលរួមជាជនភៀសខ្លួននៅប្រទេសដាណឺម៉ាកដែលជំនួសឲ្យការរងចាំមួយឆ្នាំនាពេលបច្ចុប្បន្ន។ វិធានការនេះត្រូវបានអនុម័តដោយសំលេងយល់ព្រម ៨១ទល់២៧ ហើយសមាជិកម្នាក់នៃសភាអនុបវាទ។ អង្គការលើកលែងទោសអន្តរជាតិបានឱ្យដឹងថាការផ្លាស់ប្តូរនឹង មានផលប៉ះពាល់បំផ្លិចបំផ្លាញលើមនុស្សដែលងាយរងគ្រោះ។ លោក Gauri van Gulik នាយករងអង្គការប្រចាំតំបន់អឺរ៉ុបនិងអាស៊ីកណ្តាលបាននិយាយថាវាជារឿងដ៏ឃោរឃៅដោយបង្ខំឲ្យប្រជាជនដែលកំពុងរត់ចេញពីជម្លោះ ហើយធ្វើឲ្យពួកគេគ្មានជម្រើសផ្សេងដោយពួកគេនាំយកកុមារ និងមនុស្សជាទីស្រឡាញ់ផ្សេងទៀតដែលមានគ្រោះថ្នាក់ សូម្បីតែការធ្វើដំណើរក៏មានគ្រោះថ្នាក់ដែរនោះ ឬទុកឱ្យពួកគេចោលឲ្យបែកគ្នាយ៉ាងយូជាមួយសមាជិកគ្រួសារដែលបន្តការឈឺចាប់ក្នុងសង្គ្រាមដ៏សែនរន្ធត់នេះ។ លោក Lars Lokke Rasmussen នាយករដ្ឋមន្រ្តីដាណឺម៉ាកមកពីគណបក្ស center-right Venstre បាននិយាយថាច្បាប់ថ្មីនេះមានការយល់ខុសជាច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសដាណឺម៉ាក។ លោកបានបន្តទៀតថាប្រទេសនេះកំពុងព្យាយាមអនុវត្តច្បាប់ទៅលើជនភៀសខ្លួន និងជនចំណាកស្រុកដូចគ្នានឹងការធ្វើមកលើប្រជាជនរបស់ខ្លួនដែលគ្មានការងារធ្វើ។ ប្រទេសដាណឺម៉ាកបាននិយាយថាខ្លួនបានទទួលយកសិទ្ធិសុំជ្រកកោនចំនួន ២១.០០០ ក្នុងឆ្នាំ ២០១៥។ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានរិះគន់លើវិធានការនេះផងដែរ ដោយមានការគាំទ្រដោយស្ថាប័នប្រឆាំងនឹងជនអន្តោប្រវេសន៍ដាណឺម៉ាក។ មនុស្សជិត ១៦៣.០០០នាក់បានស្វែងរកសិទ្ធិជ្រកកោននៅប្រទេសស៊ុយអែតក្នុងឆ្នាំ ២០១៥។ លោក Morgan Johansson រដ្ឋមន្ត្រីជនភៀសខ្លួនរបស់ស៊ុអែតបានប្រាប់ USA Today នៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វ៊ីសកាលពីសប្តាហ៍មុនថាប្រទេសរបស់លោកត្រូវបានគេផ្តោតជាសំខាន់លើលក្ខខណ្ឌល្អសម្រាប់ការធ្វើសមាហរណកម្មដែលមានជនភៀសខ្លួនបានអនុវត្តរួចមកហើយ។ តួលេខថ្មីដែលបានចេញផ្សាយកាលពីថ្ងៃអង្គារដោយអង្គការ UNICEF ដែលជាទីភ្នាក់ងារសម្រាប់សិទ្ធិរស់រានមានជីវិតរបស់កុមារ និងការអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិបានបង្ហាញថាប្រជាជនស៊ីរីចំនួន ៤,៣លាន ឬស្ទើរតែមួយភាគប្រាំនៃចំនួនប្រជាជនសរុបនៃប្រទេសនេះបានភៀសខ្លួនចេញពីប្រទេស។ អង្គការ UNICEF បានស្នើសុំទឹកប្រាក់ចំនួន ១,១៦ពាន់លានដុល្លារ ជាមូនិធិជំនួយដែលជាការឆ្លើយតបនឹងអំពើមនុស្សធម៌នៅក្នុងប្រទេសស៊ីរីនៅឆ្នាំនេះ។ គេបានប៉ាន់ស្មានថាមួយភាគបីនៃកុមារក្រោមអាយុ ៥ឆ្នាំក្នុងប្រទេសស៊ីរីមិនត្រូវបានគេចាក់ថ្នាំបង្ការរោគ និងចំនួនជិតមួយភាគបីនៃសាលាទាំងអស់ត្រូវបានខូចខាតឬបំផ្លាញចោល។ អង្គការ UNICEF បាននិយាយថាប្រទេសស៊ីរីនៅតែជាកន្លែងមួយដែលមានគ្រោះថ្នាក់បំផុតនៅលើពិភពលោកសម្រាប់កុមារ។ ដោយកុមាររាប់លាននាក់បានបាត់បង់ក្រុមគ្រួសារ ផ្ទះសំបែង និងអ្នកជាទីស្រឡាញ់។ ជារៀងរាល់ថ្ងៃកុមារប្រឈមនឹងអំពើហិង្សាដែលមិនអាចថ្លែងបាន កង្វះស្បៀងអាហារ ទឹកស្អាត ការអប់រំ ការកើនឡើងហានិភ័យ និងជំងឺកង្វះអាហារូបត្ថម្ភជាដើម។