ប្រភពព័ត៌មានពី Sky News ចេញផ្សាយថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៦
អាជ្ញាធរសុខាភិបាលប្រទេសដាណឺម៉ាកនិយាយថាអ្នកជំងឺដែលបានធ្វើដំណើរទៅភាគខាងត្បូង និងអាមេរិកកណ្តាលដែលជាកន្លែងដែលកើតជំងឺនេះកំពុងរង់ចាំការព្យាបាល។ មងដល់ពេលនេះនៅពុំទាន់មានវ៉ាក់សាំង ឬការព្យាបាលវីរុស Zika ដែលធ្វើឱ្យប៉ះពាល់ខួរក្បាលទារកក្នុងប្រទេសប្រេស៊ីលរាប់ពាន់នាក់នៅឡើយទេ។ អ្នកធ្វើដំណើរមកពីប្រទេសអង់គ្លេសបីនាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមាជំងឺ Zika ដែលសត្វមូសបានចម្លងទៅគ័ភ។ ជនជាតិអង់គ្លេសដែលបានធ្វើដំណើរនៅក្នុងប្រទេសកូឡុំប៊ី , Suriname និង Guyana , គេមិនទាន់ប្រាកដនៅឡើយថាគេអាចនឹងបញ្ចូនស្រ្តីទាំងនោះឱ្យត្រលប់ទៅប្រទេសអង់គ្លេសវិញ ឬយ៉ាងណោនោះទេ ប្រសិនបើក្នុងចំណោមស្រ្តីទាំងបីនាក់នោះគឺជាស្ត្រីមានផ្ទៃពោះ។ ឥទ្ធិពលរបស់វីរុស Zika នេះនឹងរាំងផ្នែកខួរក្បាលរបស់ទារកពីការលូតលាស់ឱ្យខុសប្រក្រតី ហើយមនុស្សចំនួនប្រាំមួយនាក់បានធ្វើតេស្តទទួលបានលទ្ធផលវិជ្ជមានពីវីរុសនេះនៅក្នុងរដ្ឋហាវ៉ៃទាំងពួកគេសុទ្ធតែដឹងថាពួកគេនឹងឆ្លងមេរោគនោះក្រោយពីចាកចេញពីសហរដ្ឋអាមេរិក។ ការព្រួយបារម្ភអំពីវីរុសនេះបានធ្វើឱ្យមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (Centers for Disease Control) ចេញសេចក្ដីប្រកាសហាមស្ត្រីគ្រប់រូបពីការធ្វើដំណើរទស្សនកិច្ចរបស់ពួកគេទៅកាន់ ១៤ប្រទេស និងក្នុងដែនដីតំបន់ Caribbean និងអាមេរិកឡាទីនដែលជាកន្លែងឆ្លងមេរោគ Zika ដ៏គ្រោះថ្នាក់នេះ។ សេចក្តីជូនដំណឹងត្រូវបានអនុវត្តចំពោះអ្នកដំណើរទៅកាន់ប្រទេសប្រេស៊ីល ប្រទេសកូឡុំប៊ី អែលសាវ៉ាឌ័ បារាំង នូហ្គាតេម៉ាឡា ប្រទេសហៃទី ហុងឌូរ៉ា ម៉ាទី ម៉ិកស៊ិក ប៉ាណាម៉ា ប្រទេសប៉ារ៉ាហ្គាយ Suriname Venezuela និងព័រតូរីកូ។ នៅក្នុងរដ្ឋហាវ៉ៃកាលពីសប្តាហ៍មុនទារកដែលកើតមកមានរូបរាងខុសប្រក្រតីត្រូវបានយកមកសាកល្បងធ្វើតេស្ត ហើយក៏ទទួលបានលទ្ធផលវិជ្ជមានពីវីរុស Zika នៅលើទឹកដីអាមេរិក។ ទារកនេះបានឆ្លងវីរុសតាំងពីម្តាយរបស់ក្មេងនៅប្រទេសប្រេស៊ីលមកម្លេះ។