អារ៉ាប៊ីសាអូឌីត៖ មនុស្ស ៤នាក់ស្លាប់ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកនិងកាំភ្លើងនៅវិហារអ៊ីស្លាមនិកាយស៊ីអ៊ីត

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៩ ខែ​ មករា ឆ្នាំ ២០១៦

ប្រព័ន្ធផ្សព្វផ្សាយជាតិរាយការណ៍ថាយ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់និង ៧នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីមានការវាយប្រហារបំផ្ទុះគ្រាប់បែកនិងកាំភ្លើងនៅវិហារអ៊ីស្លាមនិកាយស៊ីអ៊ីតក្នុងខេត្តភាគខាងកើតប្រទេសអារ៉ាប៊ីសាអូឌីត។ អ្នកនាំពាក្យនិយាយថាមន្ត្រីសន្តិសុខបានព្យាយាមរារាំងជនបំផ្ទុះគ្រាប់បែកអត្តឃាត ២នាក់ចូលទៅក្នុងវិហារអ៊ីស្លាម Imam Rida mosque ក្នុងក្រុង Mahasen ខេត្ត al-Ahsa អំឡុងពេលអធិស្ឋានកាលពីថ្ងៃសុក្រ។ លោកបានបន្ថែមថានៅពេលដែលមន្រ្តីសន្តិសុខព្យាយាមបញ្ឈប់ពួកគេ ជនភេរវករម្នាក់បានបំផ្ទុះខ្លួនឯងនៅច្រកចូលវិហារអ៊ីស្លាមនេះ ហើយក៏មានការបាញ់តបតជាមួយជនភេរវករម្នាក់ទៀត។ ជនភេរវករម្នាក់នេះរបួសនិងត្រូវចាប់ខ្លួនដោយមានពាក់នូវខ្សែរក្រវាត់គ្រាប់បែកផងនោះ។

Arabe saudit 30-01-16