មនុស្សយ៉ាងហោចណាស់ ៥០នាក់ស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅប្រទេសស៊ីរីខណៈដែលកិច្ចពិភាក្សាសន្តិភាពមានភាពរង្គោះរង្គើ

0

ប្រភពព័ត៌មានពី USA Today ចេញផ្សាយថ្ងៃទី ៣១ ខែ​ មករា ឆ្នាំ ២០១៦

យ៉ាងហោចណាស់មនុស្ស ៥០នាក់ត្រូវបានសម្លាប់នៅថ្ងៃអាទិត្យ នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅជិតរដ្ឋធានីស៊ីរីក្នុងក្រុងដាម៉ាស់ចំពេលដែលបេសកជនពិសេសរបស់អង្គការសហប្រជាជាតិចាប់ផ្តើមចរចាសន្តិភាពដើម្បីបញ្ចប់​សង្គ្រាមស៊ីវិលរបស់ប្រទេសនេះ។ ការបំផ្ទុះគ្រាប់បែកនេះ រដ្ឋអ៊ីស្លាមបានអះអាងថាខ្លួនជាអ្នករៀបចំឡើងហើយពួកគេបានគូសបញ្ជាក់ថា​វាមានភាពលំបាក​ណាស់ក្នុងការ​ស្វែងរកដំណោះស្រាយនយោបាយទៅលើសង្រ្គាមដែលមានរយៈពេលរហូតដល់ជិតខួបលើកទីប្រាំរបស់ពួកគេ។ បើយោងតាម SANA ដែលជាទីភ្នាក់ងារសារពត៌មានរដ្ឋរបស់ស៊ីរីបានឲ្យដឹងថាអ្នកវាយប្រហារបានបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅ​ឯចំណត​រថយន្ដ​ក្រុងមួយ ​ហើយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតពីរនាក់ទៀតបំផ្ទុះគ្រឿងផ្ទុះជាច្រើនទៀតខណៈដែលអ្នកជួយ​សង្គ្រោះ​​ប្រញាប់​ប្រញាល់​​ទៅកាន់​តំបន់នោះ។ ហេតុការណ៍ផ្ទុះនេះកើតឡើងនៅឯជាយក្រុងដាម៉ាស់នៃតំបន់ Sayyida Zeinab ដែលមានប្រវែង​ប្រហែល ៦០០យ៉ាតពីកន្លែងទីសក្ការៈបូជាមួយនៃនិកាយស៊ីអ៊ីត។ ក្រសួងការបរទេសស៊ីរីបាននិយាយថាមនុស្សជាង ១០០នាក់បានរងរបួសបន្ថែមលើចំនួន ៥០នាក់ដែលបានសម្លាប់។ Associated Press បានរាយការណ៍ពីរូបភាពទូរទស្សន៍ឲ្យឃើញពីការខូចខាតដែលរួមបញ្ចូលទាំងរថយន្តឆេះ ថែមទាំងការផ្ទុះ​ឡើងចេញ​ពីបង្អួច និងរន្ធធំៗនៅក្នុងអគារផ្ទះល្វែងដែលនៅក្បែរនោះ។ គេហទំព័ររដ្ឋអ៊ីស្លាមមួយដែលស្គាល់ថាជាប់ទាក់ទងនឹងក្រុម ISIL ឬ ISIS បានសរសេរថាការវាយប្រហារនេះគឺ​ធ្វើឡើងដោយ​សមាជិក​នៃក្រុមជ្រុល​និយមដែលគ្រប់គ្រងតំបន់ធំទាំងពីរក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។

ISIS 01-02-16