ប៉ូលិសក្រុងស៊ីដនីជម្លៀសសិស្សចេញពីសាលារៀនក្នុងប្រតិបត្ដិការ “ប្រុងប្រយ័ត្ន”

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០១ ខែ​ កុម្ភៈ ឆ្នាំ ២០១៦

ប៉ូលិសអូស្ត្រាលីបានបិទទ្វាសាលារៀនមួយចំនួននៅក្នុងទីក្រុងស៊ីដនីដើម្បីជម្លៀសគ្រូ និងសិស្សដោយហេតុផលមិនច្បាស់ការ ដោយនិយាយថាប្រតិបត្ដិការនេះដំណើរការ “សម្រាប់ការប្រុងប្រយ័ត្ន”។ ទង្វើនេះធ្វើឡើងបន្ទាប់ពីមានការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយដែលធ្វើឱ្យមនុស្សរាប់រយនាក់ត្រូវជម្លៀសខ្លួនចេញពីទីក្រុងនោះ។ សាលារៀនជាច្រើននៅភាគខាងជើង ខាងត្បូងនិងខាងលិចទីក្រុងស៊ីដនីត្រូវបានបិទបន្ទាប់ពីមានការគំរាមកំហែង។ ថ្លែងទៅកាន់ក្រុមអ្នកកាសែត អ្នកនាំពាក្យបានរៀបរាប់ការគំរាមនេះថាជាការគំរាមកម្រិតទាប ដោយនិយាយថាគ្មានអ្វីជាភ័ស្តុតាងដែលអាចអោយមានភាពធ្ងន់ធ្ងរនៅកន្លែងណាមួយនៃក្នុងដំណាក់កាលនេះទេ។

Sydney 01-02-16Sydney 01-02-16_1