អ៊ីរ៉ាក់សង់ជញ្ជាំង និងលេណដ្ឋានជុំវិញទីក្រុងបាដាដ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១៦

អ៊ីរ៉ាក់បានឱ្យដឹងថាកាលពីថ្ងៃអង្គារថា ជញ្ជាំង និងលេណដ្ឋានមួយនៅជុំវិញទីក្រុងបាដាដសង់ឡើងដើម្បីធានាសុវត្ថិភាពក្នុងការការពារទីក្រុងពីការវាយប្រហារពីអំពើរភេរវកម្ម។ យោងតាមការសែត Associated Press បានឱ្យដឹងថាអ្នកនាំពាក្យអង្គភាពប្រឆាំងភេវរកម្ម លោក Saad Maan បានឱ្យដឹងថាការងារសាងសង់បានចាប់ផ្តើមនៅសប្តាហ៍នេះនៅលើកំណាត់ផ្លូវចំងាយ ៦៥ម៉ាយសម្រាប់សង់ជញ្ជាំងនិងលេណដ្ឋាននៅជុំវិញរដ្ឋធានី។ លោកបាបញ្ជាក់ថាជញ្ជាំងនេះនឹងមានកម្ពស់ ១០ហ្វីត ហើយផ្នែកខ្លះនឹងចាក់បេតុង។ រដ្ឋអ៊ីស្លាមត្រូវបានគេស្គាល់ផងដែរថាជាក្រុម ISIS ឬ ISIL ដែលរឹបអូសយកបានមួយផ្នែកធំនៃទឹកដៃរបស់ប្រទេសអ៊ីរ៉ាក់ និងប្រទេសជិតខាងប្រទេសស៊ីរី ប៉ុន្តែក្រុមភេរវកម្មនេះមិនបានរឹបអូសយកទឹកដីណាមួយនៅក្នុងទីក្រុងបាដាដបាននោះទេ។ ទោះជាយ៉ាងណាក្រុមភេរវករបានចាប់ផ្តើមវាយប្រហារនៅក្នុងទីក្រុងនោះដោយប្រើប្រាស់ឡាន ឬរថយន្តបំពាក់គ្រាប់បែក។ ការសែត Associated Press  បានឱ្យដឹងទៀតថាជញ្ជាំងការពារ និងលេណដ្ឋាននេះអាចនឹងឱ្យអាជ្ញាធរអ៊ីរ៉ាក់ងាយស្រួលក្នុងការដាក់ប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលីសនៅទូទាំងទីក្រុង និងពង្រាយកងកម្លាំងសន្តិសុខផ្សេងទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងពួកអ៊ីស្លាម។ ក្រុមមន្រ្តីរដ្ឋាភិបាលចម្រុះបាននិយាយថា​កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ាក់គាំទ្រការវាយប្រហារតាមអាកាស និងត្រូវបានពង្រឹងជាបន្តបន្ទាប់ដោយក្រុមកងកម្លាំងចម្រុះដើម្បីប្រឆាំងនឹងក្រុមភេរវកម្មអ៊ីស្លាម ។ លោក Lt. Gen. Sean MacFarland ឧត្តមសេនីយ៍មេបញ្ជាការក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបាននិយាយថាឥឡូវនេះសត្រូវបានប្រើអំពើរភេរវកម្មតិចជាង ៤០% មិនទាន់ដល់ចំណុចកំពូលរបស់វាទេ។

Badad 04-02-16