កាកបាទក្រហមអាមេរិចប្តូរគោលការណ៍ផ្តល់ឈាមព្រោះតែវីរ៉ុស Zika

0

ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១៦

កាកបាទក្រហមអាមេរិចមានប្រតិកម្មទៅនឹងការផ្ទុះ Zika ដោយស្នើសុំមិនឱ្យមនុស្សបរិច្ចាគឈាមប្រសិនបើពួកគេបានទៅអាមេរិកឡាទីន ឬ theCaribbean ក្នុងរយៈពេល ២៨ថ្ងៃមុន។ យោងតាម​​សេចក្តីថ្លែងការណ៍នៅថ្ងៃពុធនេះកាកបាទក្រហមបានស្នើរឱ្យអ្នកផ្តល់ឈាមផ្ទុកវីរ៉ុស Zika ទាក់ទងមកខ្លួនក្នុងរយៈពេលពីរសប្តាហ៍ ដូច្នេះគេអាចយកឈាមរបស់អ្នកបរិចាកទាំងនោះយកទៅទុកនៅកន្លែងដាច់ដោយឡែក។ លោកស្រី Susan Stramer អនុប្រធានកិច្ចការវិទ្យាសាស្ត្រនៅកាកបាទក្រហមអាមេរិចបាននិយាយថា កាកបាទក្រហមអាមេរិកាំងត្រូវផ្តល់ឈាមដែលមានសុវត្ថិភាពបំផុត និងឈាមដែលគួរឱ្យទុកចិត្តបំផុតសម្រាប់អ្នកជំងឺនៅពេលត្រូវការ។ លោកស្រីបានបន្តទៀតថា កាកបាទក្រហមនៅតែបន្តប្រើវិធានការដើម្បីការពារសុវត្ថិភាព និងទប់ស្កាត់ការផ្គត់ផ្គង់ឈាមពីអ្នកជំងឺ Zika និងមេរោគមូសផ្សេងទៀត។ កាកបាទក្រហមបាននិយាយថាហានិភ័យនៃការឆ្លង Zika តាមរយៈការបញ្ចូលឈាមមួយនៅក្នុងទ្វីបអាមេរិចគឺនៅមាន កម្រិតទាបខ្លាំងណាស់ ដោយសារមេរោគនេះមិនបានរីករាលដាលនៅស្រុក។ ទោះបីជាជនជាតិអាមេរិកជាង ៣០នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យថាមាន Zika បន្ទាប់ពីបានធ្វើដំណើរទៅអាមេរិកឡាទីន ឬ Caribbean ការប្រឈមនឹងជំងឺនេះមិនមានភាពរីករាលដាលខ្លាំងទេដោយសារតែមូសមិនខាំក្នុងអំឡុងអាកាសធាតុត្រជាក់ក្នុងរដូវរងារនោះទេ។ កាកបាទក្រហមបានកត់សម្គាល់ថា ខ្លួនប្រមូលឈាមពីមនុស្សដែលមានសុខភាពល្អ និងមានអារម្មណ៍ល្អនៅពេលបរិច្ចាគតែប៉ុណ្ណោះ។ យ៉ាងណាមិញក៏នៅមានមនុស្សប្រហែលជាបួន ឬប្រាំនាក់ដែលបានឆ្លងមេរោគ Zika ប៉ុន្តែពុំមានរោគសញ្ញានៃជំងឺនោះទេ។ យោងតាមការបញ្ជាក់ពី​​អង្គការសុខភាពពិភពលោកបានឱ្យដឹងផងដែរថាអ្នកដែលមានជំងឺនេះមានរោគសញ្ញាស្រាលដូចជាក្តៅខ្លួន កន្ទួលក្រហម ភ្នែកផ្កាឈូក ឈឺសន្លាក់និងឈឺក្បាល។ អ្នកជំនាញជំងឺឆ្លងលោក Peter Hotez បាននិយាយថាកាកបាទក្រហមត្រូបានផ្តល់វិធីសាស្រ្ត “សមហេតុសមផល” ដើម្បីកាត់បន្ថយហានិភ័យក្នុងការផ្គត់ផ្គង់ឈាមដែលមានមេរោគ Zika។

Zika 05-02-16