២ នាក់រងរបួសក្នុងការបំផ្ទុះគ្រាប់បែកក្នុងទីក្រុង Istanbul

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៤ ខែ​ កុម្ភៈ ឆ្នាំ ២០១៦

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយប្រទេសទួរគីបានអោយដឹងថាការបំផ្ទុះគ្រាប់បែកនៅ Sultanbeyli ជាយក្រុងអ៊ីស្តង់ប៊ុលបានធ្វើអោយមនុស្សចំនួន ២នាក់រងរបួស។ ប៉ូលីសបានមកដល់កន្លែងកើតហេតុនិងបិទផ្លូវដែលពាក់ពន្ឋ័។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថាគ្រាប់បែកច្នៃមួយគ្រាប់ត្រូវបានគេដាក់ចោលក្នុងធុងសំរាមហើយបានផ្ទុះឡើងនៅប្រហែលជាម៉ោង ៣រសៀល (ម៉ោង ១៣:០០)។ សាក្សីម្នាក់បាននិយាយថា គ្រាប់បែកផ្ទុះជាច្រើនដង។ មនុស្សគ្រប់គ្នាបានរត់គេចខ្លួន។ ប៉ូលីសកំពុងស៊ើបអង្កេតពីមូលហេតុនៃការផ្ទុះនេះ។ នៅព្រឹកថ្ងៃដដែលនេះប៉ូលីសប្រទេសទួរគីបានដោះគ្រាប់បែកមួយផ្សេងទៀតក្នុងស្រុក Eyup ក្រុងអ៊ីស្តង់ប៊ុលនេះ ហើយប្រហែលជាម៉ោង ១រសៀលម៉ោងក្នុងស្រុក (ម៉ោង ១១:០០) បុរសពាក់ម៉ាស់ ២នាក់ គេឃើញទុកកញ្ចប់មួយចោលនៅចំណតរថយន្ដក្រុងមួយ។ សាក្សីផ្ទាល់ភ្នែកសន្មត់ថាកញ្ចប់នេះគួរឱ្យសង្ស័យទើបសំរេចចិត្តបញ្ជូនដំណឹងទៅកាន់មន្រ្តីប៉ូលីស។ បន្ទាប់មកប៉ូលីសបានបិទផ្លូវនិងការដាក់ពង្រាយក្រុមដោះគ្រាប់បែកទៅកាន់ទីកន្លែងកើតហេតុ។ គួរបញ្ជាក់ផងដែរថាហេតុការណ៍ទាំង ២នេះកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីការបំផ្ទុះនៅកណ្តាលទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃទី ១២ ខែមករា។ ការវាយប្រហារធ្វើឡើងដោយជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ដែលបានអះអាងថាបានសម្លាប់ជនបរទេសចំនួន ១២នាក់ដែលភាគច្រើនជាជនជាតិអាល្លឺម៉ង់និង១៥នាក់ផ្សេងទៀតរងរបួស។ ជនល្មើសជាសមាជិកនៃក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ដែលជាជនភៀសខ្លួនពីប្រទេសស៊ីរីចូលមករស់នៅក្នុងប្រទេសទួរគី។

Bomb 05-02-16