ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៦
ទីប្រឹក្សាយោធាប្រទេសរុស្ស៊ីម្នាក់ស្លាប់ក្នុងប្រទេសស៊ីរីបន្ទាប់ពីអង្គភាពកងទ័ពស៊ីរីដែលលោកបំពេញការងារជាមួយត្រូវរងការវាយប្រហារដោយកាំភ្លើងត្បាល់។ លោកគឺជាទាហានរុស្ស៊ីទីបីហើយដែលស្លាប់អំឡុងពេលយុទ្ធនាការក្នុងប្រទេសស៊ីរី។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាទីប្រឹក្សាដែលឈ្មោះនិងឋានៈមិនត្រូវបានបញ្ចេញឱ្យដឹងដោយក្រសួងការពារជាតិនេះបានស្លាប់កាលពីថ្ងៃចន្ទ។ លោកត្រូវបានគេបញ្ជូនទៅកាន់អង្គភាពកងទ័ពប្រទេសស៊ីរីដើម្បីបណ្តុះបណ្តាកងទ័ពក្នុងការប្រើប្រាស់អាវុធទំនើបដែលប្រទេសរុស្ស៊ីបានប្រគល់ទៅអោយប្រទេសស៊ីរីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើភេរវកម្ម។ ទីប្រឹក្សាបានស្លាប់នៅក្នុងទីក្រុង Salma ទីក្រុងនេះមានចម្ងាយប្រហែលជា ១៥គីឡូម៉ែត្រភាគខាងត្បូងនៃព្រំដែនប្រទេសស៊ីរីនិងប្រទេសទួរគី ស្ថិតក្នុងតំបន់ដូចគ្នាដែលជាកន្លែងដែលយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី Su-២៤ ត្រូវបានបាញទម្លាក់នោះ។