មនុស្សម្នាក់ស្លាប់ខណៈដែលបុរសស្លៀកពាក់ជាប៉ូលិសប្រដាប់ដោយអាវុធបើកការវាយប្រហារក្នុងព្រឹត្តិការណ៍ប្រដាល់នៅ Dublin

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៦

ទីក្រុង Dublin កាលពីថ្ងៃសុក្រខណៈដែលមានបុរសពាក់ម៉ាស់ ២នាក់ស្លៀកពាក់ជាប៉ូលីសចូលទៅក្នុងព្រឹត្តិការណ៍ប្រដាល់ ហើយបានបើកការវាយប្រហារនិងបានបាញ់សម្លាប់បរុសម្នាក់ ហើយមនុស្ស ២នាក់ផ្សេងទៀតរងរបួសនិងត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ។​ យោងតាមសាក្សីអោយដឹងថាខណៈដែលកីឡាករប្រដាល់កំពុងតែត្រៀមលក្ខណៈនិងឈរបង្ហាញខ្លួននៅលើវេទិការ បុរស ២នាក់បានសំរុកចូលដោយស្លៀកពាក់ជាឯកសណ្ឋានប៉ូលីសនិងចាប់ផ្តើមបើកការបាញ់ប្រហារដោយអាវុធ AK៤៧។ បុរសម្នាក់ឈ្មោះ Chris McDonagh បានសរសេរនៅលើគណនី Facebook របស់ខ្លួនថាជនសង្ស័យបានផ្ជុងកាំភ្លើង AK៤៧ មកលើមនុស្សជាច្រើននិង “បាញ់សម្លាប់បុរសម្នាក់ដែលឈរជិតខ្ញុំ”។ សារព័ត៌មាន Irish Independent បានរាយការណ៍ថានៅខាងក្រៅសណ្ឋាគារខ្មាន់កាំភ្លើងទីបីបានបាញ់កាំភ្លើងមួយគ្រាប់ដើម្បីព្រមានមនុស្សជុំវិញនោះ “អោយចេញពីផ្លូវ”។ បុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុដែលគាត់មានឈ្មោះ David Byrne រងការចោទប្រកាន់ពីបទជាប់ពាក់ពន្ឋ័ក្រុមឧក្រិដ្ឋ Kinahan។ បុរសពីរនាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ជនរងគ្រោះទាំងអស់ស្ថិតនៅក្នុងវ័យ ២០ ទៅ ៣០ឆ្នាំ នេះបើយោងតាមអាជ្ញាធរ។

Dublin Bomb 06-02-16