កងកម្លាំងទួរគីសម្លាប់ “ភេរវករ” ៦០នាក់ក្នុងការវាយឆ្មក់ក្នុងក្រុង Cizre របស់ក្រុមឃឺដ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០១៦

ភេរវរករប្រមាណជា ៦០នាក់បានស្លាប់នៅក្នុងបន្ទប់ក្រោមដីនៃអគារមួយក្នុងទីក្រុងរបស់ក្រុមឃឺដដែលមានឈ្មោះថា Cizre ក្នុងការវាយឆ្មក់របស់កងកម្លាំងយោធា នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ដែលការវាយប្រហារនេះធ្វើឡើងក្នុងគោលបំណងដើម្បីលុបបំបាត់ក្រុមភេរវករ PKK។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអោយដឹងថាកងទ័ពទួរគីបានធ្វើការវាយឆ្មក់បន្ទប់ក្រោមដីមួយនៅក្នុងទីក្រុងដែលជាកន្លែងដែលគេអះអាងថាមានក្រុមភេរវករជាន់ខ្ពស់ប្រមូលផ្តុំគ្នា។ ការផ្ទុះយ៉ាងខ្លាំងត្រូវបានគេរាយការណ៍ចេញពីក្នុងតំបន់នោះកាលពីល្ងាចថ្ងៃអាទិត្យដែលជាកន្លែងជនស៊ីវិលលាក់ខ្លួនពីអ្វីដែលពួកគេហៅថាជា “ការផ្តន្ទាទោសរួម” របស់ជនជាតិឃឺដក្នុងប្រតិបត្ដិការរយៈពេលមួយខែដោយរដ្ឋាភិបាលទួរគីនោះ។ មុននេះរបាយការណ៍បានលើកឡើងថាជនស៊ីវិលជាច្រើននាក់នៅជាប់ក្នុងបន្ទប់ក្រោមដីអស់រយៈពេល ពីរសប្តាហ៍ដោយសារតែការប្រយុទ្ធយ៉ាងខ្លាំងនៅក្នុងតំបន់នេះ។

Krud 08-02-16