ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៦
យ៉ាងហោចណាស់មានមនុស្ស ៣នាក់បានស្លាប់ និង ៦នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារតាមអាកាសមួយដែលធ្វើឡើងនៅភាគខាងត្បូងប្រទេសស៊ីរី ដែលប៉ះពាល់លើមន្ទីរពេទ្យមួយកន្លែងដែលឧបត្ថម្ភដោយអង្គការ Medecins Sans Frontieres ក្នុងក្រុង Daraa កាលពីថ្ងៃសុក្រ។ ការវាយប្រហារមកលើមន្ទីរពេទ្យ Tafas ដែលមានចម្ងាយ ១២គីឡូម៉ែត្រពីព្រំដែនប្រទេសហ្ស៊កដានីកើតឡើងនៅយប់ថ្ងៃទី ៥ ខែកុម្ភៈ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការ MSF កាលពីថ្ងៃអង្គារ។ ក្នុងចំណោមអ្នករងរបួសទាំងអស់មានគិលានុបដ្ឋាយិកាដែលបំរើការក្នុងអង្គការ MSF។ អង្គការ Medecins Sans Frontieres ប្រាប់សារព័ត៌មាន RT ថា យើងមិនទាន់មានព័ត៌មានទាក់ទងទៅនឹងជនដែលដំណើរការការវាយប្រហារនេះទេ។ ការវាយប្រហារនេះបានជំរុញឱ្យមនុស្សជាង ២០.០០០នាក់ភៀសខ្លួនចេញពីទីក្រុង ហើយស្វែងរកទីជំរកនៅតាមជនបទ។ គួរបញ្ជាក់ផងដែរថានៅក្នុងខែតុលាឆ្នាំ ២០១៥ ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកបានវាយប្រហារមកលើមន្ទីរពេទ្យអង្គការ MSF នៅប្រទេសអាហ្វហ្គានីស្ថាន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤២នាក់ និងរងរបួសជាង ៣០នាក់។