ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៦
ជនសង្ស័យថាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់នៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Daallo ដែលដើមឡើយត្រូវធ្វើដំណើរនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ប្រទេសទួរគី។ របាយការណ៍ជាច្រើនបានអះអាងថាការផ្ទុះបានកើតចេញពីគ្រឿងផ្ទុះដែលលាក់នៅក្នុងកុំព្យូទ័រយួរដៃ។ ភាគច្រើននៃអ្នកដំណើរនៅលើយន្តហោះ Airbus A៣២១ ដែលមានការវាយប្រហារបំផ្ទុះគ្រាប់បែកនោះ តាមពិតត្រូវហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍ទួរគី តែការហោះហើរត្រូវផ្លាស់ប្តូរ យោងតាមអាកាសធាតុមិនអំណោយផល។ ជើងហោះហើរ D៣១៥៩ កំពុងធ្វើដំណើរពីសូម៉ាលីទៅ Djibouti អ្នកដំណើរបានឮសម្លេងផ្ទុះយ៉ាងខ្លាំង មុនពេលដែលមានអណ្តាតភ្លើង។ មានចំនួនអ្នកដំណើរសរុប ៧០នាក់ដែលត្រូវហោះហើរទៅកាន់ Djibouti។ ក្រុមហ៊ុនអាកាសចរណ៍ Daallo ដឹកអ្នកដំណើរចំនួន ៧៤នាក់នៅពេលនៃការផ្ទុះនេះ។ ជនបំផ្ទុះគ្រាប់បែកបានបំផ្ទុះគ្រាប់បែកចេញពីក្នុងយន្តហោះដែលធ្វើអោយមានរន្ធទំហំមួយម៉ែត្រ។ ជើងហោះហើរនេះត្រូវបង្ខំធ្វើការចុះចតជាបន្ទាន់ក្នុងទីក្រុង Mogadishu ប្រទេសសូម៉ាលីប៉ុន្មាននាទីបន្ទាប់ពីការហោះហើរ។ គ្រាប់បែកត្រូវបានលាក់ទុកនៅក្នុងកុំព្យូទ័រយួរដៃមួយគ្រឿង ហើយយោងតាមប្រភពព័ត៌មានជនវាយប្រហារ ដែលត្រូវថតជាប់លើកាមេរាសុវត្ថិភាព CCTV បានទទួលកុំព្យូទ័រយួរដៃដែលមានគ្រាប់បែកនៅព្រលានយន្តហោះ ដែលគេសន្និដ្ឋានថាមានជាប់ពាក់ពន្ឋ័ទៅនឹងក្រុមហ៊ុនអាកាសចរណ៍ Daallo ឬក៏បុគ្គលិកព្រលានយន្តហោះ។ មនុស្សជាង ២០នាក់ត្រូវបានចាប់ខ្លួនពាក់ពន្ឋ័នៅក្នុងឧប្បត្តិហេតុនេះ។ មន្ត្រីសហរដ្ឋអាមេរិកនិយាយថាពួកគេកំពុងសង្ស័យក្រុមសកម្មប្រយុទ្ធអ៊ីស្លាមអាល់សាបាប ដែលមានទំនាក់ទំនងនឹងពួកអាល់កៃដាថាជាអ្នកនៅពីក្រោយការវាយប្រហារនេះ។