ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៦
នៅថ្ងៃខាងមុខយើងនឹងអាចប្តូរសរីរាង្គមនុស្សដោយប្រើម៉ាស៊ីនបោះពុម្ព ៣D ហើយអាយុកាលនៃការប្តូរសរីរាង្គនេះមានរយៈពេល ១៥ឆ្នាំ នេះបើយោងតាមការអះអាងរបស់លោក Kirill Kaem អនុប្រធាននៃមន្ទីវិទ្យាសាស្រ្ត និងការស្រាវជ្រាវ Skolkovo របស់រុស្ស៊ី។ គាត់ហ៊ានអះអាងដូច្នេះដោយសារគាត់បានផ្អែកលើបទពិសោធន៍របស់គាត់ដែលធ្លាប់បានធ្វើការប្តូរក្រពេញទីរ៉ូអ៊ីតមួយដោយជោគជ័យ តាមរយៈការប្រើប្រាស់ម៉ាស៊ីនបោះពុម្ព ៣D របស់រុស្ស៊ីក្នុងមន្ទីពិសោធន៍សត្វកណ្តុរមួយកាលពីខែវិច្ឆិកា។ ក្រុមហ៊ុនរបស់យើង គឺជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំងប្រាំក្នុងពិភពលោកដែលប្រើម៉ាស៊ីនជីវៈវិទ្យាបាន។ ម៉ាស៊ីននេះស្រូបយកអង្គជាតិសរីរាង្គរួចចាក់បញ្ចូលទៅក្នុងសត្វកណ្តុរបន្ទាប់មកក្រពេញទីរ៉ូអ៊ីតក៏ធ្វើការ ហើយក៏ចាប់ផ្តើមផលិតអរម៉ូន នេះបើយោងតាមសម្តីរបស់លោក Kaem នៅក្នុងសន្និសីទកាសែតមួយនៅទីក្រុង Novosibirsk ដែល TASS ជាអ្នកដកស្រង់សម្តីនេះមកបង្ហាញ។លោកបានបន្ថែមទៀតថា ក្រុមហ៊ុនរបស់លោកក៏បានផ្តោតសំខាន់លើសក្តានុពលនៃការផ្លាស់ប្តូរសរីរាង្គរបស់មនុស្សដោយប្រើម៉ាស៊ីនបោះពុម្ព ៣D ផងដែរ។ ម៉ាស៊ីននេះត្រូវបានកំណត់ដើម្បីព្រីនសរីរាង្គ ហើយពេលនេះក្រុមហ៊ុនក៏បានពិភាក្សាអំពីការផលិតតម្រងនោម និងថ្លើមផងដែរ។ ពេលនេះការផលិតទាំងនោះមិនទាន់មានក្នុងមន្ទីរពិសោធន៍នោះទេ ប៉ុន្តែវានឹងអាចធ្វើឱ្យម៉ាស៊ីនជីវៈអភិវឌ្ឍន៍សមត្ថភាពរបស់វាបន្ថែមទៀត នេះជាពាក្យសង្កត់ធ្ងន់របស់លោក Kaem ។ ដំណើរការនេះ គឺជាការលំបាកមួយព្រោះការប្រើប្រាស់វាមិនមែនដាក់តែកោសិកាច្រើនប្រភេទចូលគ្នានោះទេ ប៉ុន្តែយើងថែមទាំងត្រូវចេះក្បួនឱ្យបានច្រើនបន្ថែមទៀតផង។ សម្រាប់ការប្តូរសរីរាង្គរបស់មនុស្សដោយប្រើបច្ចេកវីទ្យាម៉ាស៊ីនព្រីន ៣D ជាប្រធានបទទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយយើងអាចប្រើម៉ាស៊ីននេះនៅផ្នែកផ្សេងៗទៀតបានដូចជា កាលពីខែសីហាក្រុមហ៊ុនគ្រឿងសំអាងយក្សរបស់បារាំង L’Oreal បានប្រកាសថាខ្លួននឹងមិនធ្វើតេស្តផលិតផលដែលប្រើប្រាស់សម្រាប់ស្បែកមនុស្សទៀតដោយផ្ទាល់ទៀតទេ ដោយពួកគេនឹងប្រើម៉ាស៊ីនបច្ចេកវិទ្យា ៣D ឱ្យធ្វើការងារនេះជំនួសវិញ។ស្រដៀងគ្នាដែរ កាលពីខែមេសាក្រុមស្រាវជ្រាវអ៊ីតាលីបានបង្ហាញម៉ាស៊ីនព្រីន ៣D សម្រាប់ភ្នែកដែលអាចប្រើប្រាស់សម្រាប់ប្តូរលេនពាក់ភ្នែក ព្យាបាលភ្នែកដោយប្រើឡាស៊ែ ឬកញ្ចក់នៅថ្ងៃអនាគត។