ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៦
មនុស្ស ៦នាក់ស្លាប់ក្នុងការវាយប្រហារដោយកាំភ្លើងនៅក្នុងមជ្ឈមណ្ឌលអប់រំមួយកន្លែងភាគខាងត្បូងប្រទេសអារ៉ាប៊ីសាអូឌីត។ យ៉ាងហោចណាស់មានមនុស្ស ២នាក់ផ្សេងទៀតរងរបួសនៅក្នុងការបាញ់ប្រហារនេះ។ របាយការណ៏បានអោយដឹងថា ជនដែលបើកការវាយប្រហារនេះត្រូវបានចាប់ខ្លួន។ គ្រូបង្រៀនម្នាក់ដែលប្រដាប់ដោយអាវុធស្វ័យប្រវត្តិបានសម្រុកចូលការិយាល័យក្រសួងអប់រំដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Jazan។ យោងតាមការរាយការណ៍ពី Al Arabiya អោយដឹងថាគេប៉ាន់ស្មានថាការវាយប្រហារនេះគឺដោយសារតែគ្រូបង្រៀនម្នាក់នេះមានបញ្ហាជាមួយនាយកសាលា ឬមានជំងឺផ្លូវចិត្ត។