៥ករណីនៃការជួយសង្គ្រោះដោយភាពក្លាហានរបស់ប្រជាជន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៦

គ្រាប់បែកក្នុងរថយន្តមួយគ្រឿងបានផ្ទុះឡើងកាលពីថ្ងៃចន្ទនៅឯប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិសមួយកន្លែងក្នុងសាធារណរដ្ឋ Dagestan ប្រទេសរុស្ស៊ីដែលបានសម្លាប់មនុស្ស ៣នាក់។ ក្មេងស្រីម្នាក់បានធ្វើសកម្មភាពភ្លាមៗដើម្បីជួយសង្រ្គោះឪពុករបស់នាង។ ភាពក្លាហានរបស់ប្រជាជនក្នុងសប្តាហ៍កន្លងទៅនេះធ្វើអោយប្រជាជនរុស្ស៊ីមានការស្ងើចសរសើរយ៉ាងខ្លាំង។ ខាងក្រោមនេះជារឿងរាវទាំង ៥ករណីដែលជួយសង្រ្គោះដោយប្រជាជន៖

. កូនស្រីសង្រ្គោះឪពុកបន្ទាប់ពីភេរវករព្យាយាមដុតរថយន្ត
ក្មេងស្រីអាយុ ១៨ ឆ្នាំម្នាក់បានព្យាយាមទាញឪពុករបស់នាងចេញពីអណ្តាតភ្លើងដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅបន្ទាប់ពីមានការផ្ទុះមួយបានកើតឡើងនៅប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលីសនៅ Dagestani។ ពួកគេទាំងពីរនាក់រងរបួសយ៉ាងធ្ងន់ធ្ងរនិងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

. អ្នកបើកយន្តហោះចុះចតជាបន្ទាន់បន្ទាប់ពីម៉ាស៊ីនឆេះ ជួយជិវិតមនុស្ស ៣៧៥ នាក់
រឿងគួរឱ្យភ័យរន្ឋត់នេះគឺពាក់ព័ន្ធនឹងយន្តហោះរុស្ស៊ីមួយគ្រឿង ៦នាទីបន្ទាប់ពីយន្តហោះចាកចេញពី Punta Cana សាធារណរដ្ឋ Dominican ធ្វើដំណើរទៅក្រុងម៉ូស្គូនៅថ្ងៃទី ១០ ខែកុម្ភៈ ការផ្ទុះត្រូវបានឮចេញពីម៉ាស៊ីន ហើយចំនួនអ្នកដំណើរ ៣៥៥នាក់រួមទាំងបុគ្គលិក ២០នាក់ដែលស្ថិតនៅ ៦០០០ម៉ែត្រពីដីមានភាពតក់ស្លុតយ៉ាងខ្លាំង។

. មនុស្ស ២នាក់ជួយសង្គ្រោះស្ត្រីម្នាក់ពីលើរថភ្លើងកំពុងធ្វើដំណើរ
បុរសទាំងពីរនាក់នេះមានឱកាសតែមួយភ្លែតគត់ក្នុងការធ្វើសកម្មភាពភាពជួយសង្រ្គោះស្ត្រីម្នាក់ដែលសន្លប់និងធ្លាក់ទៅលើផ្លូវរថភ្លើងកាលពីថ្ងៃព្រហស្បតិ៍។ នៅតែមួយនាទីទៀតរថភ្លើងដែលកំពុងធ្វើដំណើរនិងកិនស្រ្តីម្នាក់នេះ។ នៅទីបញ្ចប់ បុរសទាំង ២នាក់បានទាញស្រ្តីម្នាក់នេះចូលទៅក្នុងរណ្តៅកណ្តាលផ្លូវរថភ្លើងដើម្បីជៀសវាងពីគ្រោះថ្នាក់។

. ក្មេងប្រុសអាយុ ១៧ឆ្នាំជួយសង្រ្គោះកុមារ ៦នាក់ពីផ្ទះកំពុងឆេះ
ក្មេងប្រុសជំទង់ម្នាក់បានជួយសង្រ្គោះជិវិតកុមារ ៦នាក់ពីផ្ទះឈើដែលកំពុងឆាបឆេះនៅក្នុងតំបន់ Ryazan កណ្តាលប្រទេសរុស្ស៊ីកាលពីថ្ងៃទី ១០ ខែកុម្ភៈ។ ក្មេងប្រុសជំទង់រូបនេះភ្ញាក់ពីដំណេកដោយសម្លេងរំខាន និងក្លិនផ្សែងនៃការឆេះនេះ ក្មេងប្រុសនេះក៏ព្យាយាមដាស់ក្មេងៗដ៏ទៃទៀតហើយនាំពួកគេទៅកន្លែងដែលមានសុវត្ថិភាព។

៥. ក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ត្រូវបានគេជួយសង្រ្គោះបន្ទាប់ពីនាងធ្លាក់ទឹកដោយការព្យាយាមថតរូបខ្លួនឯង (Selfie)
បុរសវ័យក្មេងម្នាក់បានជួយសង្រ្គោះជិវិតក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ដែលបានធ្លាក់ចូលទៅក្នុងបឹងត្រជាក់មួយនៅ Pyatigorsk ភាគខាងជើងប្រទេសរុស្ស៊ីកាលពីថ្ងៃទី ៣១ ខែមករា។ ក្មេងស្រីនេះកំពុង ដើរកំសាន្តជាមួយមិត្តភក្តិរបស់នាងនៅលើច្រាំងបឹងដែលកកដោយដុំទឹកកកនោះ។

5 Case 16-02-16