ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៦
យ៉ាងហោចណាស់មានមនុស្ស ២៥នាក់ស្លាប់នៅក្នុងការវាយប្រហារទម្លាក់គ្រាប់បែកមកលើមន្ទីពេទ្យគ្មានព្រំដែនមួយកន្លែងរបស់ (អង្គការ MSF) ក្នុងខេត្តអ៊ីដលីប (Idlib) ភាគពាយ័ព្យប្រទេសស៊ីរីកាលពីដើមសប្តាហ៍នេះ។ ចំនួនអ្នកស្លាប់រួមមានទាំងបុគ្គលិកមន្ទីរពេទ្យចំនួន ៩នាក់ និង ១៦នាក់ផ្សេងទៀតរួមទាំងអ្នកជម្ងឺនិងកុមារម្នាក់។ មនុស្ស ១១នាក់ផ្សេងទៀតបានរងរបួសរួមទាំងបុគ្គលិកមន្ទីរពេទ្យចំនួន ១០នាក់ដែរ។ ក្រុមអង្កេតការណ៍សិទ្ធិមនុស្សប្រទេសស៊ីរីដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសបាននិយាយថាប្រទេសរុស្ស៊ីជាអ្នកនៅពីក្រោយការវាយប្រហារនេះ។ ទោះជាយ៉ាងណា ក្រុងម៉ូស្គូ (Moscow) បានបដិសេធការចោទប្រកាន់នេះដោយសង្កត់ធ្ងន់ថាខ្លួនមិនមាននាវានៅលើសមុទ្រកាសព្យែន (Caspian Sea) ដែលអាចបញ្ជារអោយបើកការវាយប្រហារមកលើមន្ទីរពេទ្យនោះទេ។