ប្រទេសហ្គាណាគ្រោះថ្នាក់ចរាចរណ៍៖ រថយន្តក្រុងនិងរថយន្តដឹកទំនិញបុកគ្នាបណ្តាលឲ្យមនុស្ស ៧១នាក់ស្លាប់ ១៣នាក់រងរបួស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៦

មនុស្សជាង ៧០នាក់ស្លាប់ និងយ៉ាងហោចណាស់ ១៣នាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងគ្រោះថ្នាក់ចរាចរណ៍បុកគ្នារវាងរថយន្ដក្រុងដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញនៅក្នុងប្រទេសហ្គាណា (Ghana)។ រថយន្ដក្រុងដឹកអ្នកដំណើរធ្វើដំណើរទៅកាន់ភាគខាងជើងនៃទីក្រុង Tamale ដែលជាទីក្រុងធំទីពីរនៃ Kumasi ហើយបានបុកគ្នាជាមួយរថយន្តដឹកទំនិញមួយគ្រឿងដែលដឹកផ្លែប៉េងប៉ោះនៅជិតទីក្រុង Kintampo នេះ។ ខណៈដែលមូលហេតុនៃគ្រោះថ្នាក់នេះកំពុងតែស៊ើបអង្កេត ហើយប៉ូលីសបានសន្និដ្ឋានថារថយន្តទាំង២ បើកបរក្នុងល្បឿនលឿន ហើយរថយន្តក្រុងមានបញ្ហាហ្វ្រាំងផងដែរ។