ការវាយប្រហារក្បួនរថយន្តយោធាប្រទេសទួរគីបណ្តាលឲ្យមនុស្ស ៦នាក់ស្លាប់ ១នាក់រងរបួស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៦

កងកម្លាំងប្រដាប់អាវុធនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកយោធា ៦នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់នៅក្នុងការបំផ្ទុះគ្រាប់បែកដែលបានវាយប្រហារមកលើក្បួនរថយន្តយោធានៅភាគអាគ្នេយ៍នៃប្រទេសទួរគី។ គួរបញ្ជាក់ផងដែរថាក្បួនរថយន្តធ្វើដំណើរតាមបណ្តោយផ្លូវហាយវ៉េដែលភ្ជាប់ពី Diyarbakir ទៅ Bingol។ មន្រ្តីយោធាបាននិយាយថាគ្រាប់បែកឆ្នៃមួយគ្រាប់ត្រូវបានគេបញ្ជាអោយផ្ទុះ ខណៈដែលរថយន្តយោធាកំពុងស្វែងរកគ្រាប់មីននៅលើផ្លូវហាយវ៉េដែលភ្ជាប់ពី Diyarbakir ទៅស្រុក Lice។ ការបំផ្ទុះនេះកើតឡើងមួយថ្ងៃបន្ទាប់ពីការវាយប្រហារគ្រាប់បែកក្នុងរថយន្តនៅក្នុងរដ្ឋធានី អង់ការ៉ា (Ankara) ប្រទេសទួរគីដែលបានសម្លាប់មនុស្សចំនួន ២៨នាក់ និង ៦១នាក់រងរបួសនោះ។

Turkey Blast